ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រលាន​យន្តហោះ​ក្រុង​អ៊ីស្តង់​ប៊ុល​បើក​វិញ​ហើយ​ក្រោយ​រង​ការ​វាយ​ប្រហារ


សាក​សព​ត្រូវ​បាន​គេ​ឃើញ​នៅក្នុង​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ធំ​ជាង​គេ​របស់​ប្រទេស​តួក​គី គឺ​ប្រលាន​យន្ត​ហោះ Atakurk ក្រោយ​ពេល​ត្រូវ​បាន​បំផ្ទុះ​កាល​ពី​ថ្ងៃទី​២៨ ខែ​មិថុនា​នេះ។
សាក​សព​ត្រូវ​បាន​គេ​ឃើញ​នៅក្នុង​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ធំ​ជាង​គេ​របស់​ប្រទេស​តួក​គី គឺ​ប្រលាន​យន្ត​ហោះ Atakurk ក្រោយ​ពេល​ត្រូវ​បាន​បំផ្ទុះ​កាល​ពី​ថ្ងៃទី​២៨ ខែ​មិថុនា​នេះ។

រដ្ឋាភិបាល​ប្រទេស​តួកគី​បាន​បើក​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ Ataturk ​ក្នុង​ក្រុង​អ៊ីស្តង់​ទាំង​ស្រុង​ឡើង​វិញ​ហើយ ​ក្រោយ​ពី​ការ​វាយ​ប្រហារ​អត្តឃាត​មួយ​បាន​សម្លាប់​មនុស្ស​អស់​៤១​នាក់ ​និង​ធ្វើ​ឲ្យ​របួស​ជាង​២០០​នាក់​ទៀត កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិល​មិញ។

នាយក​រដ្ឋមន្ត្រី​តួកគី ​គឺ​លោក ​Binali Yildirim ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា «ប្រលាន​យន្តហោះ​របស់​យើង​បាន​បើក​ឲ្យ​មាន​ការ​ហោះ​ហើរ​និង​ការ​ចេញ​ដំណើរ​ ឡើង​វិញ​ហើយ»។

ក្រុមហ៊ុន​អាកាសចរណ៍​តួកគី ​Turkish Airlines ​និយាយ​ថា ​ខ្លួន​បាន​ធ្វើប្រតិបត្តិការ​ហោះ​ហើរ​ទាំង​អស់​ឡើង​វិញ​ហើយ ​ហើយ​ជើង​ហោះហើរ​រវាង​សហរដ្ឋ​អាមេរិក​និង​ក្រុង​អ៊ីស្តង់ប៊ុល ក៏​បាន​ដំណើរការ​ឡើង​វិញ​ហើយ​ដែរ។

យ៉ាង​ហោច​ណាស់​មនុស្ស​១០​នាក់ ដែល​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​នៅ​ប្រលាន​យន្តហោះ​នោះ គឺ​ជា​ជនបរទេស ហើយ​១០៩​នាក់​ក្នុង​ចំណោម​អ្នករបួស​ទាំង​២៣៩​នោះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​យោង​តាម​អភិបាល​ក្រុង​អ៊ីស្តង់ប៊ុល។

អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ ៣​នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​បាញ់​មនុស្ស​ម្នា​ជាច្រើន​នាក់ មុន​ពេល​ដែល​ពួកគេ​ចុច​បំផ្ទុះ​គ្រឿង​ផ្ទុះ​នៅ​ច្រក​អ្នក​ដំណើរ​មក​ដល់ នៅ​ឯ​ប្រលានយន្តហោះ​អន្តរជាតិ​របស់​តួកគី​នោះ៕

XS
SM
MD
LG