ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Biden៖ អាមេរិក​គាំទ្រ​អ៊ុយក្រែន​ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី


អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden ថ្លែង​អំពីជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅឯវិទ្យាស្ថាន​ Brookings កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។
អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden ថ្លែង​អំពីជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅឯវិទ្យាស្ថាន​ Brookings កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។

សហរដ្ឋ​អាមេរិក ​នឹង​គាំទ្រ​អ៊ុយក្រែន​ដើម្បី​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី ​ដែល​បញ្ហានេះស្ថិត​ក្នុងការ​យកចិត្តទុកដាក់យ៉ាងខ្លាំង​មួយ​សម្រាប់​សន្តិភាព​អឺរ៉ុប។

ថ្លែង​នៅឯ​វិទ្យាស្ថាន Brookings ដែល​មាន​ទី​តាំង​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​កាល​ពី​ថ្ងៃ​ពុធ ​លោក​អនុប្រ​ធានាធិបតី​សហរដ្ឋ​អាមេរិក ​Joe Biden​ បាន​មាន​ប្រសាសន៍​ថា ​ការគាំទ្រ​ប្រទេស​អ៊ុយក្រែន​ មាន​សារៈ​សំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​នោះ ​សម្រាប់​សន្តិសុខ​អឺរ៉ុប​ និង​អនាគត​នៃ​សណ្តាប់​ធ្នាប់​អន្តរជាតិ។

លោក​អនុ​ប្រធានា​ធិបតី​ Biden ​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ដរាបណា​ មេដឹក​នាំអ៊ុយក្រែន ​រក្សា​ភាព​ស្មោះ​ត្រង់នឹង​គម្រោង​នៃ​កំណែ​ទម្រង់ ​សហរដ្ឋ​អាមេរិក ​នឹង​បន្តគាំទ្រ​ពួកគេ។ ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិកលើ​ប្រទេស​រុស្ស៊ី ​ត្រូវ​តែមាន​និង​ស្ថិត​នៅ​ជាធរមានរហូត​ទាល់​តែ​កិច្ច​ព្រម​ព្រៀង​ទីក្រុង Minsk ​ត្រូវ​បាន​អនុវត្ត​ពេញ​លេញ។

កិច្ច​ព្រម​ព្រៀង​ទីក្រុង Minsk ​បាន​ធ្វើ​ឡើងកាល​ពី​ខែ​កុម្ភៈ​ដោយប្រទេស​បារាំង ​អាល្លឺម៉ង់ ​រុស្ស៊ី ​អ៊ុយក្រែន​និង​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ដែល​គាំទ្ររុស្ស៊ី។ កិច្ចព្រមព្រៀង​នេះ​ នាំ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ហើយ​ត្រូវ​ដក​កងទ័ព​បរទេសនិង​កាំភ្លើង​ធំ​ឆ្ពោះ​ទៅ​កាន់ដំណោះ​ស្រាយ​ដ៏​ស្ថិតស្ថេរ​មួយ​ដល់​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​អនុប្រធានា​ធិបតី​ Bidenមាន​ប្រសាសន៍​ទៀត​ថា ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​ ​គឺការ​ដោះ​ស្រាយ​សោកនាដកម្ម​ខាង​មនុស្ស​ធម៌​ដែល​កើត​ឡើង​ដោយ​សារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ក្នុង​សន្ទរកថា​ដោយ​ប្រើ​ពាក្យ​សម្តី​ខ្លាំង​ៗដោយ​មន្រ្តី​ជាន់​ខ្ពស់​អាមេរិកាំង ​លោក​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Joe Biden ​បាន​មាន​ប្រសាសន៍​ថា៖ «រុស្ស៊ី ​កំពុង​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​អន្តរាយដល់​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ហើយ​នឹង​ពង្រឹង​ជំហរ​អនុត្តរភាព ឬការត្រួតត្រា​របស់​ខ្លួន ​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាង​លិច ​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង។

លោក​អនុប្រធានា​ធិបតី Joe Biden មាន​ប្រសាសន៍​ទៀត​ថា ​ចាប់​តាំង​ពី​កាន់​តំណែង​ជា​ប្រធានា​ធិបតី​រុស្ស៊ី​មក ​លោក Vladimir Putin ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង៕

XS
SM
MD
LG