ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ថា​រំលោភ​កិច្ចព្រម​ព្រៀង​ឈប់​បាញ់​គ្នា​


រូបថតឯកសារ៖ ប្រធានាធិបតីរុស្ស៊ី Vladimir Putin (ស្តាំ) និយាយជា​មួយ​លោក​ John Kerry រដ្ឋមន្ត្រីការបរទេស​​សហរដ្ឋ​អាមេរិក​​នៅវិមាន​ក្រឹមទ្បាំង​ ក្នុង​ទីក្រុង​ម៉ូស្គូ​​កាលពី​ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០១៣។
រូបថតឯកសារ៖ ប្រធានាធិបតីរុស្ស៊ី Vladimir Putin (ស្តាំ) និយាយជា​មួយ​លោក​ John Kerry រដ្ឋមន្ត្រីការបរទេស​​សហរដ្ឋ​អាមេរិក​​នៅវិមាន​ក្រឹមទ្បាំង​ ក្នុង​ទីក្រុង​ម៉ូស្គូ​​កាលពី​ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០១៣។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក Jens Stoltenburg ​អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ីថា​រំលោភ​លើ​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​បាន​បន្ត​ផ្តល់​ជំនួយ​យោធា​ឱ្យ​ពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្ស៊ី។

លោក​ Stoltenburg បាន​មានប្រសាសន៍​នៅ​ក្នុង​ក្រុង​ព្រុចសែល ​(Brussels)​ ថា​«មាន​ការ​បង្កើនយោ​ធាដោយ​រុស្ស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន​ ហើយក៏​មាន​ការ​បង្កើន​យោធា​នេះនៅ​ខាង​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ជា​មួយ​លំហូរ​គ្មាន​ឈប់ឈរ​នៃគ្រឿង​ឧបករណ៍​ធុន​ធ្ងន់ កង​រថក្រោះ​ កាំភ្លើងធំ គ្រាប់រំសេវ​ ប្រព័ន្ធការពារ​ដែន​អាកាសនិង​ការ​ហ្វឹកហ្វឺន​ជាច្រើន»។

ការ​ប៉ាន់​ប្រមាណរបស់​លោក​អំពី​ជម្លោះ​ដែល​មាន​តទៅ​ទៀតនៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​មាន​ឡើង​នៅ​ពេល​ដែល​ក្រសួង​ការបរទេស​ស.រ.អា.​ប្រកាស​ថា ​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ Sochi​ នៃ​ប្រទេស​រុស្ស៊ី​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ថ្ងៃ​អង្គារ​នេះ ​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ជម្លោះ​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា។ ​ប្រទេស​រុស្ស៊ី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដោយ​ពួក​បស្ចឹម​ប្រទេស​ដែល​ថា​ខ្លួន​មើល​ការ​ខុស​ត្រូវ​លើ​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​

នេះ​ជា​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​ Kerry នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ចាប់តាំង​ពី​ការ​ប្រយុទ្ធ​គ្នាបាន​កើត​មាន​ឡើង​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​នេះ​រវាង​ពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្ស៊ី​និង​កង​កម្លាំង​រដ្ឋាភិបាល​ក្រុង​ Kyiv​ នៅ​ក្រោយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​ចូល​កាន់​កាប់​ឧបទ្វីប​គ្រីម៉េ​នៃ​ប្រទេស​អ៊ុយក្រែន​មក។

ក្រសួង​ការបរទេស​អាមេរិកាំង​បាន​និយាយ​ថា ​អ្នក​ការ​ទូត​កំពូល​របស់​ខ្លួន​នឹង​ពិភាក្សា​ជាមួយ​លោក Putin​ និង​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ Sergeu Lavrov អំពី​«បញ្ហា​ទ្វេភាគី​និង​បញ្ហា​តំបន់​មួយ​ចំនួន​ធំ ដោយ​មាន​រួម​បញ្ចូល​បញ្ហា​ប្រទេសអ៊ីរ៉ង់​ ប្រទេស​ស៊ីរី​និង​បញ្ហា​ប្រទេស​អ៊ុយក្រែន​ផងដែរ»។

XS
SM
MD
LG