អគ្គមេបញ្ជាការយោធានៃអង្គការអូតង់បាននិយាយថា ពួកបស្ចឹមប្រទេសគួរពិចារណាអំពីការបញ្ជូនគ្រឿងអាវុធការពារទៅឲ្យប្រទេសអ៊ុយក្រែនដើម្បីជួយប្រទេសនោះទប់ទល់នឹងការទាក់ទិនរបស់ប្រទេសរុស្សីដែលកំពុងបន្តទៅមុខក្នុងការគាំទ្រពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរដ្ឋាភិបាលក្រុងម៉ូស្គូដែលប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលក្រុង kyiv។
លោកឧត្តមសេនីយ៍ Philip Breedlove នៃកងទ័ពអាកាសស.រ.អាបាននិយាយប្រាប់សន្និសីទមួយក្នុងក្រុង Bruxelles ថាលោកមិនគិតថា «គ្រឿងឧបករណ៍ណាមួយរបស់ស.រ.អា ឬកម្លាំងរបស់ប្រទេសជាតិណាមួយមិនគួរមិនដាក់លើតុជាការចាំបាច់ទេ»។
ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ Breedlove បានទទួលស្គាល់ថា ការបញ្ជូនអាវុធទៅឲ្យរដ្ឋាភិបាលក្រុង Kyiv អាចធ្វើឲ្យប្រទេសអ៊ុយក្រែនមានអស្ថេរភាពនៅពេលមានកង្វល់អំពីការអនុវត្តន៍កិច្ចឈប់បាញ់គ្នាមិនមាំទាំមួយដែលមានរយៈពេលមួយខែមកហើយរវាងពួកបះបោរលម្អៀងទៅខាងរុស្សីនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន និងក្រុមទាហានរដ្ឋាភិបាលអ៊ុយក្រែន៕