ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​បាងកក​ប្រុងប្រៀប​នឹង​ការ​ផ្ទុះ​ហិង្សា​នយោបាយ​ជា​ថ្មី


បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ម្នាក់​គ្រវី​ទង់ជាតិ​នៅ​មុខ​ក្រុម​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​នៅ​​មុខ​ស្ថានីយ​ទូរទស្សន៍ NBT ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤។
បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ម្នាក់​គ្រវី​ទង់ជាតិ​នៅ​មុខ​ក្រុម​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​នៅ​​មុខ​ស្ថានីយ​ទូរទស្សន៍ NBT ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤។
ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​បាន​អបអរ​សារទរ​ចំពោះ​ការ​ដក លោក​ស្រី​ នាយក​រដ្ឋមន្ត្រី​ថៃ​ចេញ​ពី​មុខ​តំណែង​តាម​ការ​បង្គាប់​របស់​តុលាការ​នៅ​សប្តាហ៍​នេះ​ ហើយ​បាន​វិលត្រឡប់​ទៅតវ៉ា​ទៅទី​ប្រជុំជន​រាជធានី​បាងកក​កាលពី​ថ្ងៃសុក្រ​ទៀត​ ក្នុង​យុទ្ធនាការ​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចាកចេញ។​ រាជធានី​បាងកករំពឹង​ថា​នឹង​មាន​ការ​ពុះ​កញ្ជ្រោល​អំពើ​ហិង្សា​នៅ​ពេល​ដែល​ក្រុមអ្នក​តវ៉ាគាំទ្រ​រដ្ឋាភិបាល​រៀបចំ​ការ​តវ៉ា​ដូចគ្នា​នៅថ្ងៃ​សៅរ៍​នេះ។​

​នៅ​ក្នុង​រាជធានី​បាង​កក​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​បិទ​ផ្លូវ​សំខាន់ៗ​ ជា​ច្រើន​នៅ​ពេល​ដែល​ពួក​គេ​បាន​អបអរសាទរ​ចំពោះ​ការ​ចាក​ចេញពី​អំណាច​របស់​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត (Yingluck Shinawatra)។​

លោក​ ហ៊ានថុង​ ធិសុផា​ (Lhienthong Thisopha) អាយុ​៧២ឆ្នាំ​ជា​មន្ត្រី​យោធា​ចូលនិវត្តន៍​បានថ្លែង​ថា​ លោក​គាំទ្រ​ការតវ៉ា​ដើម្បី​បញ្ចប់​ឥទ្ធិពល​របស់​លោក​ ថាក់ស៊ីន ​ស៊ីណាវ៉ាត​ អតីត​នាយក​រដ្ឋ​មន្ត្រី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពាន់​លាន​ដុល្លារ​ដែល​មាន​គណបក្ស​ឈ្នះ​រាល់​ការ​បោះ​ឆ្នោត​តាំងពី​ឆ្នាំ ​២០០១ ​មកនោះ។​

លោក ​ហ៊ានថុន ​ថ្លែងថា៖​ «បើ​ទោះបី​ជា​លោកស្រី​ យីងឡាក់​ ត្រូវបាន​គេបង្ខំ​ឲ្យចុះ ចេញពី​តំណែង​មែន​តែអ្នក​គាំទ្រ​របស់​លោក​ស្រី​ក្នុង​រដ្ឋាភិបាល​នៅបន្ត​មាន​ដូច ជាដើម​ឈើអញ្ចឹង»។​

ក្រុម​បាតុករ​នៅ​តែ​បន្ត​ដាក់​គំនាប​ឲ្យ​ក្រុម​ប្រឹក្សា​មិន​ឆ្លង​កាត់​ការ​បោះឆ្នោត​មួយ​មក​ជំនួស​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​កែ​ទម្រង់​នយោបាយ​នៅ​ឃ្លាត​គ្នា​យ៉ាង​ធំធេង​នោះ​បាន​ មុន​ពេល​ការ​បោះ​ឆ្នោត​ដែល​គេ​កំណត់​នៅ​ខែ​កក្កដា​ឈាន​មក​ដល់​នោះ។

លោក​សាម៉ាន​ ឡឺតវង្សរ៉ាដ្ឋ (Samarn Lertwongrath) ​សមាជិក​គ្រប់គ្រង​ជាន់ខ្ពស់​ម្នាក់​នៃ​គណបក្ស​ Pheu Thai ​បាន​ថ្លែង​ថា ​ទោះណា​ជាក្រុម​បាតុករ​ពន្យារ​ពេល​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ ក៏​ការ​បោះ​ឆ្នោត​ទំនងជា​អាច​ប្រព្រឹត្ត​ទៅ​នៅ​ដំណាច់ឆ្នាំ​នេះដែរ​ព្រោះភាព​វឹកវរ​ធ្វើឲ្យ​បង់​ខាតដល់​សេដ្ឋកិច្ច​ប្រទេស​ខ្លាំង​ណាស់។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​ផ្ទាល់​ខ្លួន​ជឿ​ថា​ពួកគេ​ប្រហែល​ជានឹង​ពន្យារ​ពេល​បោះ​ឆ្នោត។​ តែ​យ៉ាង​ណា ក៏ដោយ​ក៏ត្រូវ​តែ​មានការ​បោះឆ្នោត​មួយ​កើត​ឡើង​ដែរ​នៅ​ឆ្នាំ​នេះ​ ក្នុង​អំឡុង​ឆ្នាំ​នេះ។​ ពួកគេ​គ្មាន​ជម្រើស​ទេ​ព្រោះ​រាល់​អ្នកវិនិយោគ​ត្រូវតែ​ជំរុញ​ឲ្យមាន​ការ​ដោះ​ស្រាយ​បញ្ហា​គ្រប់យ៉ាង​ គឺត្រូវ​ដោះ​ស្រាយ​បញ្ហា។​ ហើយ​មេដឹកនាំ​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ស៊ូធិប ​ថោងសាបាន​ (Suthep Thaugsuban) ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ស្ថានការណ៍​អាក្រក់​ចំពោះ​សេដ្ឋកិច្ច​ប្រទេស»។

សេដ្ឋកិច្ច​ប្រទេស​ថៃបាន​ធ្លាក់ចុះ​ខ្លាំង​ចាប់តាំង​ពី​មាន​បាតុកម្ម​តវ៉ា​កាល​ពី​ចុង​ឆ្នាំ ទៅ។ ​សេដ្ឋកិច្ច​មាន​កំណើន​ត្រឹម​២,៩​ភាគ​រយ​ប៉ុណ្ណោះ​ក្នុងឆ្នាំ​២០១៣​ តែ​អាច មានការ​ធ្លាក់ចុះ​ខ្លាំងទៀត​នៅឆ្នាំ​នេះ​ដោយ​សារ​តែការ​ចុះថយ​ផ្នែក​ទេស​ចរណ៍ គម្រោង​ទិញស្រូវ​អង្គរ​មាន​បញ្ហា​ស្មុក​ស្មាញ​ និង​ឡើង​ថ្លៃ​ ហើយ​ក៏​មាន​អ្នក​វិនិយោគ​បរទេស​ស្ទាក់​ស្ទើរ​ក្នុងការ​ពង្រីក​មុខជំនួញ​ពួកគេ​នៅ​ពេល​ដែលមាន​ភ​ព មិន​នឹងនរ​នយោ​បាយ​ក្នុង​ប្រទេស​ដែរ។

យោធា​និង​ប៉ូលិស​ថៃ​ត្រូវ​គេ​រាយការណ៍​មកថា​មាន​ការ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ផ្ទុះ​អំពើ​ហិង្សា ​ជាមួយ​គ្នា​ដែល​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​គំរាម​នឹងមក​តវ៉ា​ដល់​រាជធានី​បាងកក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ​ការ​ប្រជែង​អំណាច​គ្នា​ក្នុងរយៈ​ពេល​៦ខែ​ចុង​ក្រោយ​នេះ​ក្នុង​ប្រទេស​ថៃ​បាន​ធ្វើ​ឲ្យស្លាប់​មនុស្ស​អស់​ច្រើន​ជាង​២០​នាក់ និង​ធ្វើ​ឲ្យ​មាន​របួស​រាប់​សិបនាក់​ទៀត៕

ប្រែ​សម្រួល​ដោយ សុខ ខេមរា
XS
SM
MD
LG