បាងកក —
ពួកសកម្មជនសិទ្ធិមនុស្សនិងគណៈកម្មការវិនិច្ឆ័យអន្តរជាតិ និយាយថា ប្រទេសថៃត្រូវការទទួលខុសត្រូវកាន់តែធំឡើងចំពោះប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន ជាពិសេសក្នុងករណីដែលមានការបាត់ខ្លួនដោយគ្មានមូលហេតុ និងការរំលោភធ្វើបាបដោយគ្មានការជំនុំជម្រះ។
ពួកមេធាវីសិទ្ធិមនុស្សនិយាយថា ប្រទេសថៃត្រូវតែទទួលខុសត្រូវចំពោះប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន នៅពេលដែលប្រទេសនេះស្វះស្វែងរកតួនាទីដ៏សំខាន់នៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហើយនឹងតួនាទីជាសមាជិកមិនអចិន្ត្រៃយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ការចោទប្រកាន់រឿងការរំលោភសិទ្ធិមនុស្ស រួមមានសកម្មភាពរបស់កងកម្លាំងសន្តិសុខក្នុងអំពើហិង្សា ដែលបន្តកើតមានឡើងក្នុងតំបន់ខាងត្បូងនៃប្រទេសថៃ ដែលបានផ្តាច់ផ្តិលជីវិតមនុស្សជាង៥ពាន់នាក់ចាប់តាំងពីឆ្នាំ២០០៤មក រួមជាមួយនឹងការបាត់ខ្លួនដោយគ្មានមូលហេតុ ការសម្លាប់ ការធ្វើទារុណកម្ម ហើយនឹងការរំលោភធ្វើបាបជនសង្ស័យពីបទឧក្រិដ្ឋ។
របាយការណ៍ពីអង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានកត់សម្គាល់ថា ការខកខានមិនបានធ្វើឲ្យរដ្ឋាភិបាលនៃលោកស្រីនាយករដ្ឋមន្រ្តី Yingluck Shinawatra ទទួលខុស ត្រូវការរំលោភធ្វើបាបកាលពីអតីតកាលនោះ បាននាំឲ្យកើតមានបាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងបាងកកដែលបានផ្តាច់ផ្តិលជីវិតមនុស្សជាង២០នាក់។
លោក Sunai Phasuk អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា ប្រទេសថៃត្រូវតែដោះស្រាយប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួនមុនពេលបានទទួលតួនាទីសំខាន់ៗរបស់អង្គការសហប្រជាជាតិ។
«ប្រទេសថៃ ឥឡូវនេះ កំពុងដាក់ពាក្យសុំអាសនៈនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ខ្ញុំគិតថា ប្រទេសនេះមិនសមទទួលបានឋានៈនេះទាល់តែសោះ ប្រសិនបើប្រទេសថៃបន្តមានជំនៀលើ ភាពគ្មានច្បាប់ទម្លាប់ ប្រសិនបើប្រទេសថៃបន្តជឿជាក់លើនិទណ្ឌភាពជាជាងការកំណត់ទោសតាមច្បាប់ ការទទួលខុសត្រូវនិងការគោរពសិទ្ធិមនុស្សនោះ»។
នៅវេទិកាអន្តរជាតិ និងនៅអង្គការសហប្រជាជាតិ រដ្ឋាភិបាលថៃបាននិយាយការពារខ្លួនយ៉ាងខ្ជាប់ខ្ជួនថា ខ្លួនការគោរពតាមបទដ្ឋានសិទ្ធិមនុស្ស។
ការព្រួយកង្វល់កើតមានឡើងនៅពេលដែលក្រុមគ្រួសាររបស់លោក Somchai Neelapaichit មេធាវីសិទ្ធិមនុស្សកាន់សាសនាអ៊ីស្លាម បា្ររព្ធខួប១០ឆ្នាំចាប់តាំងពីលោកបានត្រូវគេចាប់ពង្រត់ក្នុងទីក្រុងបាងកកនៅខែមិនា ឆ្នាំ២០០៤ ហើយភ័យខ្លាចត្រូវគេសម្លាប់។
ពួកមន្រ្តីប៉ូលិសជាន់ខ្ពស់ត្រូវចាប់ខ្លួនពីដំបូងពីបទចាប់ពង្រាត់លោក Somchai ក៏ប៉ុន្តែពួកចៅក្រមបានច្រានចោលការចោទប្រកាន់ភាគច្រើនប្រឆាំងនឹងពួកជនសង្ស័យ ដោយសំអាងថា គ្មានភស្តុតាង គរប់គ្រាន់។ ជនសង្ស័យម្នាក់បាននៅក្រៅឃុំ ដោយសារប្រាក់ធានា ហើយបានបាត់ខ្លួនចាប់តាំងពីពេលនោះមក។
លោកស្រី Angkhana Neelapaichit ភរិយារបស់លោក Somchai បានប្រាប់ពួកអ្នកយកព័ត៌មានពីមូលហេតុដែលលោកស្រីបានបន្តការប្រយុទ្ធដើម្បីស្វែងរកពួកអ្នកទទួលខុសត្រូវចំពោះការបាត់ខ្លួនប្តីរបស់លោកស្រី។
«ទោះបីដំណើរការយុត្តិធម៌មិនអាចនាំជីវិតរបស់គាត់ត្រឡប់មកវិញក៏ដោយ ក៏ប៉ុន្តែ វានឹងមិនអនុញ្ញាតឲ្យអ្នកទទួលខុសត្រូវគេចផុតពីការផ្តល់យុត្តិធម៌ដល់លោក Somchai ទេ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ខ្ញុំបានខិតខំយ៉ាងខ្លាំងដើម្បីរកយុត្តិធម៌។ រដ្ឋាភិបាលរបស់លោកស្រី Yingluck បានផ្តល់ប្រាក់សំណងជម្ងឺចិត្តដល់ខ្ញុំ ក៏ប៉ុន្តែប្រាក់នោះមិនអាចស្តារកិត្តិយសរបស់ជនរងគ្រោះដែលបានស្លាប់នោះទេ»។
អ្នកស្រី Pratubjit Neelapaichit កូនស្រីរបស់លោក Somchai និងជាមេធាវីនិងជាអ្នកគាំទ្រសិទ្ធិមនុស្ស និយាយថា អ្នកស្រីនៅតែមានសង្ឃឹមថា រឿងក្តីនេះនឹងត្រូវដោះស្រាយ ដូចដែលឪពុករបស់អ្នកស្រី ជានិច្ចជាកាលមានសេចក្តីទុកចិត្តដល់ការណ៍ពិតនិងយុត្តិធម៌។
«ក្នុងឋានៈជាសកម្មជនសិទ្ធិមនុស្សម្នាក់ យើងត្រូវតែមានសុទិដ្ឋិនិយមដែរ? យើងជានិច្ចកាលយើងមានជំនឿជឿជាក់ ហើយជានិច្ចកាល យើងមានសង្ឃឹម យើងជឿជាក់លើអំណាចរបស់ប្រជាពលរដ្ឋ ដែលមានកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យើងជឿជាក់ថា នៅថ្ងៃណាមួយ យើងអាចស្វែងរកយុត្តិធម៌ ហើយនឹងស្វែងរកការណ៍ពិតអំពីរឿងក្តីនេះ»។
លោក Sam Zarifi ប្រធានគណៈកម្មការគណៈវិនិច្ឆ័យអន្តរជាតិសម្រាប់តំបន់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិក (ICJ)និយាយថា រឿងក្តីរបស់លោក Somchai ជាការបញ្ជាក់ពីការព្រួយកង្វល់ជាអន្តរជាតិលើការបាត់ខ្លួនដោយគ្មានមូលហេតុ។
«រឿងក្តីរបស់លោក Somchai បានក្លាយជានិមិត្តរូបសម្រាប់បញ្ហានៃការបាត់ខ្លួនដោយគ្មានមូលហេតុគឺមិនត្រឹមតែក្នុងប្រទេសថៃឬតំបន់អាស៊ីអាគ្នេយ៍នោះទេ ក៏ប៉ុន្តែនៅជុំវិញពិភពលោក។ នេះជារឿងក្តីរបស់លោក Somchai គឺជារឿងដ៏សំខាន់នៃការបាត់ខ្លួនដោយគ្មានមូលហេតុក្នុងពិភពលោក»។
ថៃបានសុខចិត្តទទួលស្គាល់សន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយគ្មានមូលហេតុ ក៏ប៉ុន្តែមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញានេះទេ។ លោក Sam Zarifi នៃអង្គការ (ICJ) និយាយថា នៅពេលដែលសន្ធិសញ្ញានោះបានត្រូវចុះហត្ថលេខាហើយនោះ ថៃនឹងប្រឈមមុខនឹងការទទួលខុសត្រូវកាន់តែច្រើនឡើងចំពោះការអនុវត្តសិទ្ធិមនុស្សរបស់ខ្លួន៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ