បាងកក —
អ្នកកាសែតថៃនាង Chutima Sidasathian និងបណ្ណាធិការជាតិអូស្រ្តាលី Alan Morison ប្រឈមមុខនឹងការចោទប្រកាន់ដែលប្តឹងដោយកងនាវាភូមិន្ទថៃពីបទបរិហារកេរ្តិ៍និងរំលោភនឹងច្បាប់ឧក្រិដ្ឋកម្មតាមកុំព្យូទ័រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ។
អ្នកទាំងពីរបានធ្វើសេចក្តីរាយការណ៍ជាយូរមកហើយលើបញ្ហាជនជាតិ Rohingya ឱ្យសេវាកម្មសារព័ត៌មាន Phuketwan ដែលផ្សាយតាមអ៊ីនធឺណិត។ លោកម៉ូរីសុន អតីតបណ្ណាធិការសារព័ត៌មានមួយក្នុងទីក្រុងមេលប៊ន ប្រទេសអូស្រ្តាលី បានបង្កើតគេហទំព័រនេះជាង៥ឆ្នាំមកហើយ។
លោកម៉ូរីសុននិយាយថា ការចោទប្រកាន់នោះបាននាំឱ្យមានសំណួរជាច្រើនហើយហាក់ដូចជាសំដៅទៅលើនាងជុតិម៉ា ដែលបានជួយអ្នកកាសែតរ៉យទ័រនិងអ្នកសារព័ត៌មានដទៃទៀតរាយការណ៍ពីរឿងនេះ។
«ខ្ញុំពិតជាមិនសង្ស័យទេ។ ខ្ញុំជឿជាក់ច្បាស់ណាស់ថាកិច្ចការដែលនាងជួយបើកកកាយរឿងRohingya ឱ្យដល់អង្គការអន្តរជាតិគឺជាហេតុផលមួយដែរសម្រាប់ការនាំយកមកកាត់ទោសនេះ។ នាងគឺជាមនុស្សតែម្នាក់ដែលតាមខ្ញុំគិតមើលគឺបានបើករឿងនេះដល់បណ្តាញព័ត៌មានអន្តរជាតិឱ្យចាប់អារម្មណ៍»។
កាលពីខែកក្កដាឆ្នាំមុន នាងជុតិម៉ា និងលោកម៉ូរីសុន បានបោះពុម្ភផ្សាយអត្ថបទមួយដែលដកស្រង់យកព័ត៌មានពីទីភ្នាក់ងាររ៉យទ័រដែលចោទប្រកាន់ពីវិធីដែល«កងកម្លាំងសន្តិសុខជើងទឹកថៃខ្លះធ្វើការជាប្រព័ន្ធជាមួយនឹងក្រុមឈ្មួញមនុស្សដើម្បីបានប្រាក់កំរៃ» ក្នុងពេលដែលមានការកើនឡើងនូវចំនួនជនជាតិម៉ូស្លិម Rohingya រត់ភៀសខ្លួនចេញពីប្រទេសភូមា។
ការផ្ទុះឡើងនូវជម្លោះជាតិសាសន៍ក្នុងប្រទេសភូមានារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបាននាំឱ្យជនជាតិ Rohingya រាប់ពាន់នាក់ ដែលជាជនជាតិភាគតិចត្រូវគេបដិសេធមិនឱ្យចូលសញ្ជាតិនៅប្រទេសភូមា ចាកចេញពីប្រទេសនេះ ដោយជារឿយៗចេញតាមទូក។
នៅសប្តាហ៍នេះទីភ្នាក់ងាររ៉យទ័រទទួលបានរង្វាន់ Pulitzer ដោយសារតែអត្ថបទជាបន្តបន្ទាប់គ្នារបស់ខ្លួនដែលរៀបរាប់ពីការតស៊ូរបស់ជនជាតិ Rohingya ដើម្បីចាកចេញពីប្រទេសភូមានិងស្វែងរកទីលំនៅឯបរទេស។
សេចក្តីរាយការណ៍នោះបានចោទថា កងកម្លាំងទ័ពជើងទឹកថៃនិងប៉ូលិសសហការគ្នាជាមួយនឹងអ្នកជួញដូរមនុស្ស ដើម្បីបញ្ជូនជនជាតិRohingya ទៅជំរំក្នុងព្រៃដែលមិនមានហេដ្ឋារចនាសម្ព័ន្ធអ្វីរហូតទាល់តែក្រុមគ្រួសាររបស់ពួកគេអាចរកប្រាក់បង់លោះខ្លួនបាន។
លោកម៉ូរីសុនហៅសំណុំរឿងប្រឆាំងនឹងគាត់និងសហការីនោះថា «មិនពិត» និង«មានកំហុសឆ្គងច្រើន»។ ក្នុងខណៈពេលដែលសរសើរទីភ្នាក់ងាររ៉យទ័រចំពោះ ការទទួលបានរង្វាន់នេះ លោកនិយាយថាទីភ្នាក់ងារនេះបានខកខានមិនផ្តល់ការគាំទ្រដល់សេវាព័ត៌មាន Phuketwan នៅក្នុងសំណុំរឿងនេះទេ។
ទីភ្នាក់ងាររ៉យទ័រដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មិនបានធ្វើអត្ថាធិប្បាយអ្វីទេលើការចោទប្រកាន់ប្រឆាំងនឹងអ្នកកាសែតទាំងពីរនាក់។ កងនាវាជើងទឹកភូមិន្ទថៃមិនបានចាត់ការអ្វីប្រឆាំងនឹងទីភ្នាក់ងាររ៉យទ័រទេ។
លោកម៉ូរីសុន ស្តីបន្ទោសលើការបកប្រែខុសពីភាសាអង់គ្លេសទៅភាសាថៃដែលឯកសារដើមមានបោះពុម្ភនៅក្នុងសេវាព័ត៌មាន Phuketwan ហើយនិយាយថាចំណាត់ការផ្លូវច្បាប់របស់កងនាវាជើងទឹកភូមិន្ទថៃគឺដើម្បីបិទគេហទំព័រដោយសារបានធ្វើសេចក្តី រាយការណ៍ពីបញ្ហាជនជាតិ Rohingya និងការរត់ពន្ធមនុស្សអស់ជាច្រើនឆ្នាំមកហើយ។
«រឿងទាំងអស់នេះចាប់ផ្តើមដោយកថាខណ្ឌមួយដែលដកស្រង់ពីទីភ្នាក់ងាររ៉យទ័រដែលត្រូវបានបកប្រែខុសដោយកងនាវាភូមិន្ទថៃ។ នៅក្នុងកថាខណ្ឌនោះនិយាយយោងដល់កងនាវាភូមិន្ទថៃប៉ុន្តែមិនមាននៅក្នុងអត្ថបទដើមជាភាសាអង់គ្លេសទេ ហើយនៅក្នុងអត្ថបទជាភាសាថៃនោះ ដែលគេយកមកប្តឹងប៉ូលិស គឺកងនាវាភូមិន្ទថៃត្រូវបានគេនិយាយដល់ចំនួនបីដង។ ខ្ញុំអាចនិយាយបានថានេះគឺជាការបង្ហាញថាជាការរៀបចំមួយ។ ហើយយើងប្រាកដណាស់ថាកងនាវាភូមិន្ទថៃចាត់វិធានការនេះគឺដើម្បីបិទសេវាព័ត៌មាន Phuketwan»។
អ្នកសារព័ត៌មានទាំងពីរនាក់ទទួលបានការគាំទ្រយ៉ាងច្រើន ដោយក្នុងនោះ មានគណៈកម្មការអ្នកច្បាប់អន្តរជាតិ និងក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងគណៈកម្មការសិទ្ធិមនុស្សថៃផងដែរ។
លោកហ្វីល រ៉ូបឺតសុន នាយកស្តីទីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា កងនាវាភូមិន្ទថៃទំនងជាចង់ដាក់សម្ពាធលើសេវាព័ត៌មាន Phuketwan ។
«នេះគឺជាដំណើររឿងអំពីទាហានជើងទឹកថៃសងវិញចំពោះការងាររបស់ Phuketwan ដែលធ្វើបន្លានៅជាប់នឹងទាហានជើងទឹករាប់ឆ្នាំមកហើយចំពោះវិធីដែលពួកគេដោះស្រាយបញ្ហាជនជាតិRohingya ហើយក្រុមទាហានជើងទឹកប្តេជ្ញាថាត្រូវតែដាក់ពួកគេនៅក្នុងដង្កៀបម្តង។ ហើយជាការគួរឱ្យអភ័ព្វណាស់ដែលរដ្ឋាភិបាលថៃ ព្រះរាជអាជ្ញា និងថ្នាក់ដឹកនាំនយោបាយហាក់ដូចជាលាងដៃចេញបើទោះបីជាការពិតថាករណីនេះអាចនឹងធ្វើឱ្យមានការប្រឡាក់ខ្មៅលើប្រវត្តិសិទ្ធិមនុស្សរបស់ថៃទាក់ទងនឹងការគោរពសិទ្ធិសេរីភាពសារព័ត៌មានក៏ដោយ»។
ទាំងម៉ូរីសុន និងនាងជុតិម៉ាអាចជាប់គុក៥ឆ្នាំចំពោះបទចោទទាក់ទងនឹងឧក្រិដ្ឋកម្មតាមកុំព្យូទ័រនិងពីរឆ្នាំទាក់ទងនឹងបទបរិហារកេរ្តិ៍។
នៅក្នុងរបាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនឆ្នាំ២០១៤ ប្រទេសថៃជាប់លេខ១៣០ក្នុងចំណោមប្រទេស១៨០នៃសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង