ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យ៉ាងតិច​មាន​មនុស្ស​៣០​នាក់​ស្លាប់​ដោយ​ការរញ្ជួយ​ដី​ដ៏ខ្លាំង នៅ​តួកគី​និង​ក្រិក


រូបភាព​ថត​ដោយ​ដ្រូន បង្ហាញពី​មនុស្ស​ស្វែងរក​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិតពី​​គំនរ​អគារ​បាក់បែក បន្ទាប់ពី​មាន​ការរញ្ជួយដី​ដ៏ខ្លាំង​មួយ នៅ​ក្នុង​ក្រុង Izmir នៃ​ប្រទេស​តួកគី នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

ក្រុមបុគ្គលិក​ជួយ​សង្គ្រោះ​ក្នុង​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​សៅរ៍​ ​បាន​ធ្វើ​ការ​គ្មាន​ឈប់ឈរ ដើម្បី​ជួយ​យក​សាកសព​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ចេញ​ពី​គំនរ​អគារ​បាក់បែក​នៅ​ក្នុង​សង្កាត់​ Bayrakli ​នៃ​ក្រុង​ ​Izmir ​ដែលរង​គ្រោះ​ដោយ​ការ​រញ្ជួយដី​ដ៏​ខ្លាំង​មួយ ​ដែល​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ឡើង​ហូរ ​ជា​រលក​ស៊ូណាមី​តូចៗ​ចូល​ក្នុង​ក្រុងមាត់​សមុទ្រ​នេះ​ផង​ដែរ។

ការ​រញ្ជួយ​ដី​នេះ ​បានធ្វើ​ឲ្យ​កក្រើក​ទី​ក្រុង Izmir ដែល​ជាទីក្រុង​ធំជាង​គេ​បង្អស់​ទី៣ ​នៃ​ប្រទេស​តួកគី ​ហើយក៏​បាន​ប៉ះ​កោះក្រិក Samos នៅ​ក្បែរ​នោះ​ដែរ កាលពី​ព្រឹក​ថ្ងៃសុក្រ ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣០​នាក់​ ២៨​នាក់​នៅ​តួកគី​ និង​២​នាក់​នៅ​ក្រិក ហើយបាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​៨០០​នាក់​ផ្សេង​ទៀត​រងរបួស។ នេះ​បើ​តាម​តួលេខរាយការណ៍​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន AP និង Reuters។

អភិបាល​ក្រុង​ Izmir ​គឺ​លោក​ Yavuz Selim​ Kosger ​បាន​ថ្លែង​ថា ​មាន​មនុស្ស​៧០​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​ចំនួន​៤​ ដែល​ត្រូវ​បំផ្លាញ​ ហើយ​នឹង​សំណង់​ជាង​១០​ផ្សេងទៀត​ដែល​ដួល​រលំ។

នៅ​ពេល​ការ​រញ្ជួយ​ដីនេះ​កើត​ឡើង ​គេឃើញ​អ្នក​ក្រុងបាន​រត់ចេញ​ដោយការ​ភ័យ​ស្លន់​ស្លោរ​ នៅ​តាម​ផ្លូវ​នៃ​ក្រុង​ Izmir ​ដែលមាន​ប្រជាជន​ចំនួនប្រមាណជា ​៤លាន​នាក់។

មជ្ឈមណ្ឌលវាស់​កម្រិត​រញ្ជួយ​ដី​របស់​អឺរ៉ុប​ប្រចាំ​សុមទ្រ​មេឌីទែរ៉ាណេសន្និដាន​បឋម​ថា រញ្ជួយ​ដី​ក្នុង​សមុទ្រ​នេះ​ មាន​កម្រិត​ ៦,៩ រិចទ័រ និង​មាន​ប្រភព​នៅ​ចម្ងាយ​៣២​គីឡូម៉ែត្រ​ ពី​ឆ្នេរ​សមុទ្រ​តួកគី៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG