ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរញ្ជួយដី​ដ៏​ខ្លាំង​មួយ​ដែល​កើតឡើង​នៅ​ភាគ​ខាងត្បូង​ម៉ិកស៊ិក ធ្វើ​ឲ្យ​ពលរដ្ឋ​រត់​ពាសពេញ​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានី


នយោជិត​នានា ចេញ​មក​ឈរ​នៅ​ខាងក្រៅ​អគារ​ធ្វើការ​របស់​ពួកគេ បន្ទាប់ពី​មាន​ការរញ្ជួយដី ដែល​មាន​កម្រិត​ដ៏​ខ្លាំង​មួយ នៅ​ទីក្រុងMexico Cityនៅ​ថ្ងៃអង្គារ​ទី២៣ ខែមិថុនា ឆ្នាំ ២០២០។ (AP)

ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា ការរញ្ជួយដី​នោះ​មាន​កម្រិត ៧ កន្តក់សញ្ញា ៤ វ៉ិចទ័រ ដែល​បាន​ថយ​ចុះ​ពី​កម្រិត​នៅ​មុន​នោះ ដែល​បើ​តាម​ការប៉ាន់ស្មាន​គឺ ៧ កន្តក់សញ្ញា ៧ វ៉ិចទ័រ។ ការ​រញ្ជួយដី​នេះ បាន​កើត​ឡើង​នៅ​ចំ​កណ្តាល​រដ្ឋ Oaxaca ដែល​នៅ​ជាប់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ការ​រញ្ជួយដី​ដ៏​ខ្លាំង​មួយ​ បាន​កើតឡើង​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ិកស៊ិក ​កាលពី​ថ្ងៃអង្គារទី ២៣ ខែមិថុនា ដោយ​ធ្វើឲ្យ​រញ្ជួយ​អគារ​នៅ​កណ្តាល​រដ្ឋធានី​ម៉ិកស៊ិក​ស៊ីដធី ដែល​មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើឲ្យ​មនុស្សម្នា​រត់​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ទៅ​តាម​ផ្លូវ​ដងផ្លូវ​នានា។

ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា ការរញ្ជួយដី​នោះ​មាន​កម្រិត ៧ កន្តក់សញ្ញា ៤ វ៉ិចទ័រ ដែល​បាន​ថយ​ចុះ​ពី​កម្រិត​នៅ​មុន​នោះ ដែល​បើ​តាម​ការប៉ាន់ស្មាន​គឺ ៧ កន្តក់សញ្ញា ៧ វ៉ិចទ័រ។ ការ​រញ្ជួយដី​នេះ បាន​កើត​ឡើង​នៅ​ចំ​កណ្តាល​រដ្ឋ Oaxaca ដែល​នៅ​ជាប់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

អ្នកយកព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​រដ្ឋធានី​ម៉ិកស៊ិក​ស៊ីដធី មិន​បាន​ឃើញ​សញ្ញា​ដំបូង​នៃ​ការរងរបួស ឬ ការខូចខាត​ឡើយ។

ការរញ្ជួយដី​ក្នុង​កម្រិត​ខ្លាំង​បែប​នេះ អាច​ធ្វើ​ឲ្យ​មាន​ការបំផ្លិចបំផ្លាញ​ខ្លាំង។ ការរញ្ជួយ​ដី​កម្រិត ៧ កន្តក់សញ្ញា ១ វ៉ិចទ័រ ដែល​បាន​កើតឡើង​នៅ​កណ្តាល​ប្រទេស​ម៉ិកស៊ិក ក្នុង​ឆ្នាំ ២០១៧ បាន​សម្លាប់​មនុស្ស​អស់​ចំនួន ៣៥៥ នាក់ នៅ​ក្នុង​រដ្ឋធានី​ម៉ិកស៊ិក​ស៊ីដធី និង​នៅ​តាម​រដ្ឋ​ស្ថិត​នៅ​ជុំវិញ​នោះ។

ប្រទេស​ម៉ិកស៊ិក​ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយរងគ្រោះ​ដោយ​ការរញ្ជួយដី ដោយសារ​តែ​ប្រទេស​នេះ​ស្ថិត​នៅ​ត្រង់​ចំណុច​ប្រសព្វ​នៃ​ផ្លាកចលនា​តិចតូនិច​ផែនដី​ចំនួន​បី។ រដ្ឋធានី​នៃ​ប្រទេស​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ងាយរងគ្រោះ​បំផុត​ដោយសារតែ​ទីតាំង​របស់​វា​ស្ថិត​នៅ​លើ​បាត​បឹង​បុរាណ៕

XS
SM
MD
LG