ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ យុទ្ធសាស្ត្រ​ព្រនុង​ធំ​របស់​ចិន​ស្ដារ​ឈ្មោះ​ជា«ភូមិភាគកណ្ដាល»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ថ្ងៃអង្គារ​ ​ទី១​ ​ខែតុលា​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ទី៧០ឆ្នាំ​នៃ​ការបង្កើត​របប​ដឹកនាំ​របស់​បក្ស​កុម្មុយ​នី​ស្ដ​ចិន​ ​ដែល​កាលពី​ឆ្នាំ១៩៤៩​ ​បាន​យក​ឈ្នះ​ពួក​គួ​មីង​តាំង​ឱ្យ​ចាកចេញ​ទៅ​តាំងទី​នៅ​កោះ​តៃវ៉ាន់។​ ​មេដឹកនាំ​នៃ​បក្ស​កុម្មុយ​នី​ស្ដ​ចិន​ពី​មួយ​សម័យកាល​ទៅ​មួយ​សម័យកាល​ ​តែង​បាន​រៀបចំ​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រទេស​ ​និង​គោលនយោបាយ​ការបរទេស​ចេញទៅ​ពិភព​ខាងក្រៅ​ ​ដែលគេ​ហៅថា​ ​Grand​ ​Strategy​ ​យុទ្ធ​សា​ស្ត្រព្រនុង​ធំ)។​ ​​យុទ្ធ​សា​ស្ត្រព្រនុង​ធំ​របស់​ចិន​ជំនាន់​ ​ប្រធាន​រដ្ឋ​ ​Xi​ ​Jinping​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​BRI​ ​ឬ​ ​គំរោង​ផ្លូវ​ក្រ​វ៉ាត់​ពាណិជ្ជកម្ម​។​ ​លោក​ ​រ៉ូ​ ​វណ្ណៈ​ ​អ្នក​សិក្សា​នយោបាយ​អន្តរជាតិ​ ​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ ​Hello​ ​VOA​ ​កាលពី​រាត្រី​ថ្ងៃទី៣០​ ​ខែកញ្ញា​ ​កន្លងទៅ​ ​ក្រោម​ប្រធានបទ «ខួប៧០ឆ្នាំ​រដ្ឋ​ចិន​៖​យុទ្ធ​សា​ស្ត្រព្រនុង​ធំ​និង​បញ្ហា​ប្រឈម»៕ (លោក អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ៣០ កញ្ញា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG