ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Assad៖ យើង​រង់​ចាំ​មើល​សកម្មភាព​តប​តាម​ពាក្យ​សម្តី​របស់​លោក​ឃែរី


ប្រធានាធិបតី​​ស៊ីរី​​​ Bashar al-Assad​​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​​ជាមួយ​សាព័ត៌មាន​ BBC ​នៅ​ទីក្រុង​ដាម៉ាស់ កាលពីថ្ងៃទី៩ ខែ​កុម្ភៈ ឆ្នាំ២០១៥។
ប្រធានាធិបតី​​ស៊ីរី​​​ Bashar al-Assad​​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​​ជាមួយ​សាព័ត៌មាន​ BBC ​នៅ​ទីក្រុង​ដាម៉ាស់ កាលពីថ្ងៃទី៩ ខែ​កុម្ភៈ ឆ្នាំ២០១៥។

ប្រធានាធិបតីស៊ីរី​ Bashar al-Assad​ និយាយ​ថា​ លោក​រង់​ចាំ​មើល​«សកម្មភាព»​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ទៅ​នឹង​ពាក្យ​សម្តី​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry ​ដែល​កាល​ពី​ថ្ងៃ​អាទិត្យបាន​សម្តែង​ការ​យក​ចិត្ត​ទុក​ដាក់លើ​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​របស់​មេដឹកនាំស៊ីរី​រូបនេះ​។

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​ស៊ីរី​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក Assad ​ដែល​បាន​និយាយ​ថា៖​ «យើង​នៅ​តែ​ឮ​សេចក្តី​ប្រកាស​ទាំង​នេះ​នៅ​ទ្បើយ​ ហើយ​យើង​គួរ​ចាំមើល​សកម្មភាព​សិ​ន​ ហើយ​បន្ទាប់​មក​យើង​នឹង​សម្រេច​ចិត្ត»។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ Kerry​ បាន​មាន​ប្រសាសន៍​ថា ​ស.រ.អា.​ត្រូវ​តែ​សម្រេចកិច្ច​ព្រមព្រៀង​មួយ​ជាមួយ​មេដឹក​នាំស៊ីរី​រូបនេះ​ដើម្បី​ឲ្យ​មាន​អន្តរកាល​អំណាច​តាម​នយោបាយ​ នៅ​ពេល​ប្រទេស​ស៊ីរី​កំណត់​ខួប​ឆ្នាំទី​បួន​នៃ​សង្គ្រាម​ស៊ីវិល​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​២សែន​នាក់​បាត់បង់​ជីវិត។

ស.រ.អា.​ក៏​មាន​ទាក់ទិន​ដែរ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ប៉ែក​ខាង​ជើង​និង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី​ ដែល​ដែន​ដី​នោះ​ត្រូវ​បាន​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាមវាយ​យក​បានកាល​ពី​ឆ្នាំទៅមិញ ​ហើយ​ពួក​នេះ​បាន​ក្លាយ​ទៅ​ជា​សត្រូវ​រួមរបស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​(Damascus) ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន៕

XS
SM
MD
LG