ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម ISIL ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី


សមាជិក​ក្រុម Islamic State in Iraq and the Levant (ISIL) គ្រវី​ទង់ ISIL ខណៈ​ដែល​ពួក​គេ​​បើក​រថយន្ត​ក្នុង​ក្រុង Raqqa ប្រទេស​អ៊ិរ៉ាក់​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៤។
សមាជិក​ក្រុម Islamic State in Iraq and the Levant (ISIL) គ្រវី​ទង់ ISIL ខណៈ​ដែល​ពួក​គេ​​បើក​រថយន្ត​ក្នុង​ក្រុង Raqqa ប្រទេស​អ៊ិរ៉ាក់​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៤។

កាល​ពី​យប់​មិញ​ កង​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ធ្វើ​ការ​វាយ​ប្រហារលើ​ក្រុង​ Tikrit ​នា​ប៉ែក​ខាង​ជើងប្រទេស​នៅ​ពេល​ដែល​កងទ័ព​អ៊ីរ៉ាក់​ ធ្វើ​ការ​ប្រយុទ្ធ​ដើម្បី​ឱ្យមាន​ការ​ត្រួតត្រា​ជា​ថ្មី​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ Sunni ដែល​បាន​ប្រកាស​អំពី​ការ​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយ​នៅ​ក្នុង​តំបន់​នានា​នៃ​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី។​

ការ​ប្រយុទ្ធ​គ្នា​មាន​ធ្វើ​បន្ត​ទៅ​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ក្រុង​ Tikrit ដែល​នៅ​ទី​នោះ​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៃ​ក្រុម​ Islamic State of Iraq and the Levant ហៅ​កាត់​ថា​

ISIL បាន​ត្រួតត្រា​តំបន់​នានា​នៅ​ក្នុង​ការ​កើន​ទ្បើង​យ៉ាង​ឆាប់​រហ័ស​កាល​ពី​ដើម​ខែ​មិថុនា៕

XS
SM
MD
LG