ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​​បើ​​​ការ​​ហោះហើរ​​​ស៊ើបការណ៍​​​លើ​​​ទឹក​​​ដី​​ស៊ីរី


ប្រធានាធិបតី​សហរដ្ឋអាមេរិក​​​ ​​​បារ៉ាក់​​​អូបាម៉ា (Barack ​​​Obama) នៅ​​​ក្នុង​​​អំឡុង​​​ពេល​​​នៃ​​​សន្និសីទ​​​កាសែត​​​ក្នុង​​​  Edgartown, Mass​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ២០​​​ខែ​​​សីហា​​​ឆ្នាំ​​​ ២០១៤។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​​​ ​​​បារ៉ាក់​​​អូបាម៉ា (Barack ​​​Obama) នៅ​​​ក្នុង​​​អំឡុង​​​ពេល​​​នៃ​​​សន្និសីទ​​​កាសែត​​​ក្នុង​​​  Edgartown, Mass​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ២០​​​ខែ​​​សីហា​​​ឆ្នាំ​​​ ២០១៤។

មន្ត្រី​ជាន់​ខ្ពស់​ប្រចាំ​សេតវិមាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​បារ៉ាក់​អូបាម៉ា (Barack ​Obama) ​បានសម្រេចអនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក​បើក​ការហោះហើរ​ដើម្បី​ស៊ើបការណ៍​សម្ងាត់​លើ​ទឹក​ដី​នៃ​ប្រទេស​ស៊ីរី​។

​មន្ត្រី​ដដែល​និយាយ​ថា​លោក​អូបាម៉ានៅ​មិន​ទាន់អនុញ្ញាត​ឲ្យមាន​សកម្មភាព​យោធាណា​មួយ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ត្រៀមជម្រើស​យោធា​រួចស្រេច​អស់​ហើយដើម្បី​ឆ្លើយតបនឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ Islamic ​State​ ដែល​កំពុងកាន់កាប់​តំបន់​ជាច្រើន​ស្ថិត​ក្នុង​ភាគ​ខាង​កើត​នៃ​ប្រទេស​ស៊ីរី និង​ភាគ​ខាង​ជើង​នៃប្រទេស​អ៊ីរ៉ាក់​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​សហរដ្ឋ​អាមេរិក​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​គាំ​ទ្រ​កងទ័ព​ប្រទេស​មួយ​នេះ។ ក្រោម​ជំនួយ​តាម​ផ្លូវ​អាកាស​របស់​អាមេរិក​ កង​ទ័ព​អ៊ីរ៉ាក់​បាន​វាយ​ដណ្ដើម​ទឹក​ដី​ផ្នែក​ខ្លះ​និង​ទីក្រុង​ Mosul​ ដែល​ជា​ទី​ក្រុង​មួយ​ដ៏​សំខាន់​ក្នុង​ការផ្គត់ផ្គង់​ថាមពល​ទៅ​តំបន់​នានា​ក្នុង​ប្រទេស​អ៊ីរ៉ាក់​។​

​មន្ត្រី​ក្រសួង​ការពារសហរដ្ឋ​អាមេរិក​និយាយ​ថា វា​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​តាម​ដាន​ក្រុម​សកម្ម​ប្រយុទ្ធ​ Islamic​ State​ ដែល​កំពុង​បោះ​ទីតាំង​នៅ​ក្នុងទឹក​ដី​នៅ​ចន្លោះ​ព្រំដែន​របស់​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​។ ​កិច្ច​សហប្រតិបត្តិការ​របស់​នេះ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ដោយ​សារ​តែ​វិបត្តិ​នៃ​សង្គ្រាម​ស៊ីវិល​ដែល​កំពុងអូស​បន្លាយក្នុងប្រទេស​ស៊ីរី​។​

​មន្ត្រី​សេតវិមាន​និយាយ​ថា ​លោក​អូបាម៉ា ​មិន​ចង់​ឲ្យ​សាធារណៈ​មើល​ឃើញ​ថា​សកម្មភាព​ណាមួយ​របស់​អាមេរិក​ប្រែ​ក្លាយ​ទៅជា​ជំនួយ​ដល់​រដ្ឋាភិបាល​របស់​លោក​ Bashar​ al-Assad​ ដែល​កំពុង​រង​ការ​រិះគន់​ធ្ងន់ធ្ងរ​ថា​ បានធ្វើ​ជម្លោះ​បង្ហូរ​ឈាមរីក​រាលដាល​ក្នុង​ប្រទេស​អ៊ីរ៉ាក់​អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ​៕

XS
SM
MD
LG