ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ភាគហ៊ុន​​នៅ​អាស៊ី ធ្លាក់ចុះ​ខ្លាំង​ក្រោយ​លោក Putin បញ្ជា​ទ័ព​ឲ្យ​ចូល​តំបន់​ខាង​កើត​អ៊ុយក្រែន


រូបឯកសារ៖ បុរសម្នាក់ ដើរកាត់ខាងមុខអេក្រង់ដែលបង្ហាញពីហ៊ុននៃក្រុមហ៊ុនមូលបត្រក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ភាគហ៊ុន​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​អាស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឲ្យ​កងទ័ព​ចូល​ក្នុង​តំបន់​ទាមទារ​បំបែក​រដ្ឋ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែលបង្ហាញ​ឲ្យ​ឃើញ​ថា ការឈ្លានពាន​ដែល​គេ​ភ័យ​ខ្លាច​យូរ​មក​ហើយ​នោះ ​អាច​កើត​មាន​ឡើង។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

សន្ទស្សន៍​ភាគហ៊ុន​ Nikkei នៅ​ទីក្រុង​តូក្យូ បាន​ធ្លាក់​ចុះ​ ១.៨% ហើយ​ភាគហ៊ុន​ Hang Seng ​ក្នុង​ទីក្រុង​ហុងកុង បាន​ធ្លាក់​ចុះ ៣.២% ​នៅ​ក្នុង​ការលក់​ដូរ​កាល​ពី​ពេល​ព្រឹក។

ចំណែក​នៅ​សហរដ្ឋ​អាមេរិក ទី​ផ្សារ​ភាគហ៊ុន​ S&P 500 បាន​ធ្លាក់ចុះ ១.៥ ភាគរយ ខណៈដែល​ផ្សារ​ភាគហ៊ុន Dow industrials បាន​ខាត​បង់ ១.៣ ​ភាគរយ។

នៅ​ទ្វីបអឺរ៉ុប​វិញ តម្លៃ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ នៅ​ពេល​ដែល​អ្នក​វិនិយោគ ​បាន​រង់ចាំ​ការ​វិវត្តព្រឹត្តិការណ៍វិបត្តិ​នៅ​អ៊ុយក្រែន។ ទាំង​ភាគហ៊ុន​ DAX របស់​អាល្លឺម៉ង់ ​និង​ CAC 40 របស់​បារាំង​ បាន​ធ្លាក់​ចុះ​យ៉ាង​តិច ២%។

ចំណែក​ផ្សារ​ភាគហ៊ុន​ MOEX របស់រុស្ស៊ី បាន​ធ្លាក់​ចុះ​ជិត ១១%។ តម្លៃ​ប្រាក់​រូប​របស់​រុស្ស៊ី បាន​ធ្លាក់​ចុះ ៣.២% បើប្រៀបធៀប​ទៅនឹង​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG