ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​អ៊ុយក្រែន​ប្រាប់​អង្គការ​សហប្រជាជាតិ​ថា ព្រំដែន​របស់​អ៊ុយក្រែន​​នឹង​គ្មាន​ការផ្លាស់ប្តូរ​ទេ


នៅ​ក្នុង​រូបភាព​នេះ​ដែល​ផ្ដល់​ឲ្យ​ដោយ​អង្គការ​សហប្រជាជាតិ ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្ដី​ពី​ប្រទេស​អ៊ុយក្រែ​ន​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (Evan Schneider/United Nations via AP)
នៅ​ក្នុង​រូបភាព​នេះ​ដែល​ផ្ដល់​ឲ្យ​ដោយ​អង្គការ​សហប្រជាជាតិ ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្ដី​ពី​ប្រទេស​អ៊ុយក្រែ​ន​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (Evan Schneider/United Nations via AP)

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ជួប​គ្នា​ក្នុង​សម័យ​ប្រជុំ​គ្រា​អាសន្ន​កាលពី​យប់​ថ្ងៃ​ចន្ទ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ដើម្បី​ទទួល​ស្គាល់​តំបន់​ផ្តាច់​ខ្លួន២របស់​អ៊ុយក្រែន​ជា​រដ្ឋ​ឯករាជ្យ។

ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Sergiy Kyslytsya បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ពី​ការទទួល​ស្គាល់​របស់​លោក Putin ដល់​តំបន់ Donetsk និង Luhansk ខាង​កើត​ថា៖ «ព្រំដែន​របស់​អ៊ុយក្រែន​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​នឹង​នៅតែ​គ្មាន​ការផ្លាស់ប្តូរ ទោះ​បីមានសេចក្តី​ថ្លែងការណ៍​និង​ចំណាត់ការ​ណា​មួយ​របស់​សហព័ន្ធ​រុស្ស៊ីក៏​ដោយ»។

លោក​បាន​បញ្ជាក់​ទៀត​ថា៖ «យើង​ទាមទារ​ឲ្យ​រុស្ស៊ី​លុបចោល​ការសម្រេចចិត្ត​ក្នុង​ការទទួល​ស្គាល់​ហើយ​វិលត្រឡប់​ទៅកាន់​តុ​ចរចា​វិញ។ យើង​ ថ្កោលទោស​ការបញ្ជា​ឲ្យ​ដាក់​ពង្រាយ​កងទ័ព​ឈ្លានពាន​រុស្ស៊ី​បន្ថែម​នៅ​ក្នុង​ទឹកដី​របស់​អ៊ុយក្រែន។ យើង ទាមទារ​ឲ្យ​ដកជា​បន្ទាន់​នូវ​កងទ័ព​ឈ្លានពាន ​ដោយ​មាន​ការត្រួតពិនិត្យ​ច្បាស់​លាស់»។

មេដឹកនាំ​លោក​ខាង​លិច​និង​អ្នក​វិភាគ និយាយ​ថា ចំណាត់ការ​នេះ​ជា​លេស​សម្រាប់​រុស្ស៊ី​ឈ្លានពាន​ប្រទេសជិតខាងរបស់​ខ្លួន​នេះ ជា​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​បដិសេធ​រហូត​មក​ទល់​ពេល​នេះ​ថា ​គ្រាន់​ជាការ​ភ័យបារម្ភ​ឥតហេតុផល​របស់​ប្រទេស​លោក​ខាង​លិច។

ប្រេសិត​របស់​រុស្ស៊ី បាន​និយាយបន្ទាប់ពី​បាន​ស្តាប់​សមាជិក​ផ្សេង​ទៀត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ថា ចំណាត់ការ​របស់​រុស្ស៊ី​អាច​ធ្វើគេ​យល់​ថា​ ការសម្រេច​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ មាន​ភាព​រហ័ស​និង​តក់ក្រហល់​ពេក។

លោក​ឯកអគ្គរដ្ឋទូត Vassily Nebenzia ថ្លែង​ថា៖ «ជា​ការពិត វា​មិន​ដូច្នេះ​ទេ។ គេ​ត្រូវតែ​ចងចាំ​ថា តំបន់ Donetsk និង Luhansk បាន​ប្រកាស​ឯករាជ្យ​ពី​អ៊ុយក្រែន​នៅ​ឆ្នាំ២០១៤។ ក៏ប៉ុន្តែ យើង​ទើបតែទទួល​ស្គាល់​តំបន់​ទាំង​នោះ​នៅពេល​ឥឡូវ​នេះ ថ្វីបើ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ទាំង​នៅ​ក្នុង​សាធារណរដ្ឋទាំង​នោះ​និង​នៅ​ក្នុង​សង្គម​រុស្ស៊ី​ចាប់​តាំង​ពី​ដំបូង​ក៏ដោយ»។

លោក បាន​និយាយ​ទៀត​ថា ពលរដ្ឋ​៦ម៉ឺន​នាក់ បាន​រត់គេចខ្លួន​ចេញ​ពី​តំបន់​នោះ​ចូលក្នុង​ប្រទេស​រុស្ស៊ី​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ លោក​បាន​ស្តីបន្ទោស​ការ​បង្កើន​ការបាញ់​ផ្តក់​របស់​អ៊ុយក្រែន។ ប៉ុន្តែ​រដ្ឋាភិបាល​អ៊ុយក្រែនថា វា​មិន​មែន​ជា​ការវាយ​ប្រហារ​លើ​ប្រជាពលរដ្ឋ​នោះ​ទេ៕

XS
SM
MD
LG