ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាស៊ី​ប្រជុំ​នៅ​កម្ពុជា​ដោយ​គ្មាន​បក្ស​ប្រឆាំង


រូបឯកសារ៖ លោក​ ឈាង វុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​​អ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៨ ខែមីនា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា។ (រូប​ផ្តល់​ឲ្យ)
រូបឯកសារ៖ លោក​ ឈាង វុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​​អ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៨ ខែមីនា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា។ (រូប​ផ្តល់​ឲ្យ)

សភា​​តំបន់​អាស៊ី​នឹង​បើក​​ប្រជុំ​មហាសន្និបាត​លើក​ទី៨​នៅក្នុង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ពុធ​នេះ​ដោយ​ផ្តោត​ការ​ពិភាក្សា​លើ​ប្រធាន​បទ «ការជំរុញ​សន្តិភាព ​ការផ្សះផ្សារ​និង​ការសន្ទនា​ក្នុង​តំបន់​អាស៊ី‍»។

សភាតំបន់​អាស៊ី​នឹង​បើកប្រជុំ​មហាសន្និបាត​លើក​ទី៨​នៅក្នុង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ពុធ​នេះ​ដោយ​ផ្តោត​ការ​ពិភាក្សា​លើ​ប្រធាន​បទ «ការជំរុញ​សន្តិភាព ​ការផ្សះផ្សារ​និង​ការសន្ទនា​ក្នុង​តំបន់​អាស៊ី‍»។

ប្រទេស​កម្ពុជា​សង្ឃឹម​ថានឹងយកបទ​ពិសោធ​ដែល​ខ្លួន​ឆ្លងកាត់​សង្គ្រាម​និង​ការដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​ជាតិ​ចូលរួម​ចំណែក​ដល់​កិច្ច​ប្រជុំ​នោះ។​

​លោក​ឈាង វុន អ្នក​តំណាងរាស្រ្ត​និង​ជាអ្នក​នាំពាក្យ​នៃ​អ្នកតំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖

«កម្ពុជា​យើង​ដោយសារ​យើង​មាន​បទ​ពិសោធន៍ឆ្លងកាត់​ការលំបាក​ទាំងអស់​នេះ ឆ្លងកាត់​សង្គ្រាម​ផ្ទៃក្នុង​ហើយ​ជាពិសេស​ឆ្លងកាត់​អំពើ​ប្រល័យពូជសាសន៍​ដែល​យើង​បាន​កសាង​រហូត​បាន​ប៉ុណ្ណេះ​គឺជា​គុណបំណាច់​របស់​ថ្នាក់​ដឹកនាំ​របស់​យើង​ដែល​លោ​កស្ម័គ្រចិត្ត​យក​វប្បធម៌​សន្ទនា​មក​ដោះស្រាយ​ហើយ​យើង​នឹង​ជជែកគ្នា​ក្នុង​រយៈ​ពេល​មួយ​អាទិត្យ​នេះ​ពីរឿង​អស់​នេះ‍»។​

រដ្ឋ​សភាជាតិ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រធាន​និងថ្នាក់​ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា ព្រឹទ្ធសភា ពីបណ្តាប្រទេស ជាសមាជិកសភាតំបន់អាស៊ីជាង​២០​ប្រទេស។ ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​មាន​ គណៈ​ប្រតិភូបណ្តាប្រទេស ជាអ្នកសង្កេតការណ៍ អង្គការដៃគូ របស់សភាតំបន់អាស៊ីជាច្រើនទៀត។កិច្ច​ប្រជុំ​នេះ​នឹង​បញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។​

លោក​ងួន ញ៉ិល អនុប្រធាន​ទីពីរ​នៃ​សភាជាតិ​បានគូសបញ្ជាក់ថា “មហា​សន្និបាត​សភា​តំបន់​អាស៊ី សំដៅទទួលបាន​សុខសន្តិភាព ស្ថិរភាព និងការដោះស្រាយ រាល់បញ្ហាប្រឈម នានា ទាំងក្នុងតំបន់ និងពិភពលោក ជាលក្ខណៈទ្វេភាគី ឬពហុភាគី ប្រកបដោយសន្តិវិធី និងជៀសផុតពីការប្រើប្រាស់ មធ្យោបាយយោធា ដែលនឹង ធ្វើ​ឲ្យ​អន្តរាយ​និង​វិនាស​ហិនហោច​ដល់​សង្គមនិងប្រទេសជាតិ”។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភាជាតិ​កម្ពុជា​។​

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​ចូលរួម​បើក​មហាសន្និបាត​នេះ​ផងដែរប៉ុន្តែ​សមាជិក​សភា​នៃ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​គេរាយការណ៍​មក​ថា​នឹងធ្វើ​ពហិការ​មិន​ចូលរួមទេ។​

លោក ឈាង វុន ​បាននិយាយថា «ការធ្វើពហិកា របស់គណបក្សសង្រ្គោះជាតិ មិន​មាន​អ្វី​ប៉ះពាល់​ដល់​កិច្ចប្រជុំ APA នោះទេ‍» ព្រោះ​សភា​បានត្រៀម APAនេះ ៣ឆ្នាំមកហើយ ហើយ​ក្នុងរយៈ​ពេល​នេះ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិក៏​មិន​បាន​ចូលរួម​ដែរ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាមិនចូលប្រជុំសភា ចាប់​តាំង​ពី​មាន​ករណី​វាយអ្នក​តំណាងរាស្រ្តរបស់​ខ្លួន​ចំនួន​ពីរនាក់​ឱ្យ​រងរបួស​ជាទម្ងន់ និង​ការបោះឆ្នោត​ទម្លាក់​លោក​ កឹម សុខា ចេញពីតំណែង​អនុប្រធានទី១ នៃរដ្ឋសភាកាលពីចុងខែតុលា កន្លង​ទៅ​នេះ។

គេរំពឹង​ថា​មហាសន្និបាត​រយៈពេល​បួនថ្ងៃ​នេះ​នឹង​ចេញ​នូវ​សេចក្តី​សម្រេច​ចិត្ត យ៉ាង​ហោច​ណាស់ចំនួន​បី​គឺ​សេចក្ដី​សម្រេច​ចិត្ត​ស្ដីពី ច្បាប់រួមក្នុងការប្រយុទ្ធប្រឆាំងនឹង​ការ​ជួញ​ដូរ​វត្ថុ​វប្បធម៌​នៅ​ក្នុង​តំបន់អាស៊ី សេចក្តី​សម្រេចចិត្តការបង្កើត​សភាអាស៊ី និង​សេចក្ដី​សម្រេច​ចិត្ត​សមាជិក​សភា​ប្រឆាំង​អំពើ​ពុករលួយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG