ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​ជាតិ​អាមេរិកាំង​​ដើមកំណើត​អាស៊ី​​ពឹងពាក់​លើ​ផ្ទះ​ជន​ចូល​និវត្តន៍​សម្រាប់​ជន​ចាស់ជរា


រូប​គំរូ​នៃ Aegis Gardens។ ជន​ជាតិ​អាមេរិកាំង​​ដើមកំណើត​អាស៊ី​​ពឹងពាក់​លើ​ផ្ទះ​ជន​ចូល​និវត្តន៍​សម្រាប់​ជន​ចាស់ជរា។

រុម​ហ៊ុន​ Aegis Living ​ដែល​ចាត់ចែង​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់​មនុស្សចាស់​ទាក់ទាញ​ពលរដ្ឋអាមេរិកាំង​ដើមកំណើត​ចិន​ និង​ពួក​ជន​អន្តោប្រវេសន៍​ចិន​ជាមួយ​សហគមន៍​សម្រាប់​មនុស្ស​ចូល​និវត្តន៍​មាន​ទឹក​ប្រាក់​៥០លាន​ដុល្លារ។

បញ្ហា​មួយ​ដែលគ្រួសារ​អាមេរិកាំង​ច្រើននាក់​ប្រឈម​មុខ:គឺ​តើ​នៅ​ពេលណា​ពួកគេ​ត្រូវ​សួរ​ម្តាយ​ឬ​ឳពុក​ថា​តើ​គាត់​ប្រុងប្រៀប​ចាកចេញ​ពី​ផ្ទះ​ពួក​គេ​ហើយ​ទៅ​រស់​នៅ​ក្នុង​សហគមន៍ជន​ចូល​និវត្តន៍​ឬ​កន្លែង​មាន​ជំនួយ​ក្នុង​ការ​រស់នៅ។សម្រាប់ពលរដ្ឋ​អាមេរិកាំង​ដែល​មក​រស់​នៅ​ក្នុង​ប្រទេស​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​ គំនិត​នេះ​ជា​ញឹកញយ​ប៉ះ​ទង្គិច​ជាមួយ​ការ​រំពឹង​ខាង​វប្បធម៌។​

ក្រុម​ហ៊ុន​ផ្ទះ​សម្រាប់​មនុស្ស​ចាស់​មួយ​ដែល​គិត​កម្រៃ​និង​អង្គការ​មិន​គិត​កម្រៃ​មួយ​ក្នុង​ក្រុង Seattle បាន​ធ្វើ​វិនិយោគ​ប្រាក់​រាប់លាន​ដុលា្លរដាច់​ដោយ​ឡែក​ពី​គ្នាដើម្បី​ពង្រីក​ជម្រើស​ខាង​ការរស់នៅ​សម្រាប់​ក្រុមជនចាស់​ជរា​ជាពិសេស​សម្រាប់​ជន​ជាតិ​ចិន​ចាស់ៗ។សេចក្តីត្រូវការ​ផ្ទះ​សំបែង​បែប​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ការ​ប្រែប្រួល​អាកប្បកិរិយា​ក្នុង​ចំណោម​គ្រួសារពួក​ជន​អន្តោប្រវេសន៍​អា​ស៊ីអំពី​ថា​តើ​ធ្វើ​បែបណា​ដើម្បី​ផ្តល់​និង​ទទួល​ការ​ថែ​រក្សា​មនុស្ស​ចាស់​ជរា។​

លោក Brian Palmore អ្នក​ចាត់ចែង​ការ​អភិវឌ្ឍន៍​រៀបរាប់​រូបភាព​ឆើតឆាយ​នៃ​ផ្ទះ​សម្រាប់​ចូល​និវត្តន៍​ដ៏​ប្រណីត​ដែល​និង​ត្រូវ​កសាង​ក្នុង​ពេល​ឆាប់ៗនេះ​នៅ​ក្នុង​កន្លែង​មួយ​ដែល​នៅ​ពេល​នេះ​ជា​ផ្ទៃដី​ទំនេរ​មួយ​នៅក្នុង​តំបន់​ជាយ​ក្រុង​មួយ​នៃ​ក្រុង​ Seattle។​

«នេះជា​កន្លែងបរិភោគ​អាហារ​ពេល​យប់។​នៅពី​ក្រោយ​យើង​គឺកន្លែង​សម្រាប់​រៀបចំ​សួន​ច្បារ Zen...»

ក្រុម​ហ៊ុន​ Aegis Living ​ដែល​ចាត់ចែង​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់​មនុស្សចាស់​ទាក់ទាញ​ពលរដ្ឋអាមេរិកាំង​ដើមកំណើត​ចិន​និង​ពួក​ជន​អន្តោប្រវេសន៍​ចិន​ជាមួយ​សហគមន៍​សម្រាប់​មនុស្ស​ចូល​និវត្តន៍​មាន​ទឹក​ប្រាក់​៥០លាន​ដុល្លារនេះ។​

«នៅ​ខាង​ស្តាំ​នៅជិត​កន្លែង​កីឡា​ យើង​មាន​បន្ទប់​លេង​ល្បែង​ Mahjong...»

មាន​លក្ខណៈពិសេស​ខ្លះ​ទៀត​នៅ​ក្នុង​អាគារ​នេះ​ដែល​មាន​បន្ទប់​រស់​នៅ​១០០​មាន​រួម​បញ្ចូល​ពួក​គិលានូប្បដ្ឋាយិកា​និយាយ​ភាសា​ច្រើន, “chair tai chi”, បន្ទប់​បរិភោគ​តែ​មួយ, ម្ហូបអាហារ​អាស៊ីនិង​មជ្ឈមណ្ឌលពហុវប្បធម៌​ចិន​មួយ។​លោក​ Dwayne Clark អ្នក​បង្កើត​និង​ជា​ប្រធាន​ប្រតិបត្តិ​នៃក្រុមហ៊ុន​ Aegis Living ​និយាយ​ថា​ការ​ស្រាវជ្រាវ​ខាង​ប្រជាសាស្ត្រ​បាន​រក​ឃើញ​អំពី​ផ្សារ​ធំមួយ​សម្រាប់​ការ​ថែរក្សា​មនុស្សចាស់​ជរា​ដែល​សមរម្យ​តាមវប្បធម៌។​

«មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​៩ម៉ឺន​២ពាន់​នាក់​ក្នុង​ចម្ងាយ​២៥miles។​មាន​៣​ម៉ឺន​នាក់​ក្នុង​ចម្ងាយ៧miles។​ខ្ញុំ​និយាយថា​'លោក​និយាយ​លេង។' ខ្ញុំ​មិន​អាច​ជឿ​ការណ៍​នេះទេ»។

លោក​ Clark និយាយ​ថា​ជា​វិធានការ​ល្អ​ក្រុមហ៊ុន​លោក​បាន​ឲ្យ​អ្នកពិគ្រោះ​យោបល់​ Feng Shui ម្នាក់​មក​ពិនិត្យ​មើល​កន្លែង​ដែល​គ្រោង​នឹង​ស្ថាបនា​អាគារ​នេះ។​ការអភិវឌ្ឍន៍​កន្លែង​នេះ​មាន​ឈ្មោះ​ថា​ Aegis Gardens។​ក្រុមហ៊ុន​នេះ​នឹង​ឲ្យ​បង់​ប្រាក់​ពី១ម៉ឺន៥ពាន់​ទៅ៦ម៉ឺន​ដុល្លារ​សម្រាប់​ចូល​ទៅ​នៅ​ទី​នោះ​ហើយ​មាន​ថ្លៃឈ្នួល​ផ្ទះ appartement ​ប្រណីត​ដែល​មាន​រហូត​ដល់​៨ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។

នៅ​ឆ្លង​ពី​បឹង Washington ក្នុង​ប៉ែក​អាគ្នេយ៍​ក្រុង​ Seattle ​កំពុង​មាន​ការ​កសាង​មួយ​នៅ​ទី​នោះ។អង្គការ​មិនគិត​កម្រៃ​មួយឈ្មោះ​ Kin On ចំណាយ​ប្រាក់​ប្រមាណ​៧​លាន​ដុល្លារដើម្បី​ពង្រីក​កន្លែង​ថែរក្សា​មនុស្ស​ចាស់​ជរាឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​មួយ។​នៅ​ពេល​ណា​ត្រូវ​កសាង​ស្រេច​ហើយ​កន្លែង​នេះ​នឹងផ្តល់ជម្រើស​ខាង​កន្លែង​រស់​នៅ​សម្រាប់​ពួកជន​អន្តោប្រវេសន៍អាស៊ី​ចាស់ជរា​ដែល​ភាគ​ច្រើន​មាន​គុណ​វុឌ្ឍិ​សម្រាប់​ទទួល​ជំនួយ​ហិរញ្ញ​វត្ថុ​ពីរដ្ឋាភិបាល។​

លោក​ Sam Wan ជានាយក​អង្គការ​ Kim On ​ចាប់​តាំង​ពី​ដើម​មក​គឺ៣០ឆ្នាំ​មក​ហើយ។​នៅ​ពេល​នេះ​នៅ​ក្នុង​អាគារ​នេះ​មាន​ការ​សន្ទនា​គ្នា​ជាភាសា​ចិន​កន្តាំង​និង​ភាសា​ចិនកុកងឺ។ ក៏​ប៉ុន្តែលោក​ Wan នឹក​ឃើញ​ដល់​ការ​សង្ស័យ​ដំបូងៗ​អំពី​ថា​តើ​គ្រួសារ​ចិន​នឹង​ដាក់​ពួក​ជន​ចាស់ជរា​របស់​ពួក​គេ​ក្នុង​កន្លែង​ថែរក្សា​មនុស្ស​ចាស់ៗ​ឬទេ»។

«ពួក​ជន​អន្តោប្រវេសន៍​ថ្មីៗ​ពិចារណា​អំពី​ការរក្សា​ទុក​ពួក​ជនចាស់​ជរារបស់​ពួក​គេ​នៅ​ក្នុង​ផ្ទះពួក​គេ។​ពួក​គេរស់​នៅ​ជាមួយគ្នា​បី​ជំនាន់​មនុស្សមក​ហើយ។​អាគារ​ថែរក្សា​មនុស្សចាស់ជរាជាវប្បធម៌​បស្ចឹម​ប្រទេសមួយ​បែប»។

ការណ៍​នេះ​មាន​ដូច​ការព៌ណនា​អំពីការ​រំពឹង​ទុក​របស់អ្នកស្រី​ Pam Tsai និងបងប្អូន​ស្រី​របស់​អ្នកស្រី​។​ស្ត្រីទាំង​ពីរ​នាក់នេះ​ថែរក្សា​ម្តាយ​ពួក​គេ​នៅ​ក្នុង​ផ្ទះ​ពួក​គេ។​ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ម្តាយ​ពួក​គេ​ដែល​មិន​ចេះ​និយាយ​ភាសា​អង់គ្លេស​ត្រូវ​ការ​ការ​ថែរក្សា​ប្រកប​ដោយ​ការ​ប៉ិន​ប្រសប់​ពួក​គេ​ក៏​ទាក់ទង​នឹង​ Kin On។​

«ម្តាយ​ខ្ញុំ​ចូលចិត្ត​ម្ហូបចិន​។​គាត់​និយាយ​ភាសា​ចិន​កន្តាំង។​គាត់​ចូលចិត្ត​នៅ ទីនេះ»។

​ដោយសារ​អង្គការ​ Kim On ​បំពេញ​តាម​សេចក្តី​ត្រូវការ​ទាំង​នេះ​ គ្រួសារនេះ​យល់​ថា​ជា​ការ​អាច​ទទួល​យក​បាន។​

នៅ​ម្ខាង​ទៀត​នៃទីក្រុង​ ប្រធាន​ប្រតិបត្តិ​នៃ​ Aegis Living គឺ​លោក​ Clark រំលឹក​ដល់​ការ​សន្ទនាគ្នា​ស្រដៀង​គ្នា​នេះ​។

«ខ្ញុំ​នឹក​ឃើញ​ដល់​ជំនួប​មួយ​ជាមួយ​ស្ត្រីម្នាក់​ដែល​ជា​អ្នកចាត់ចែង​កិច្ចការ​ខាង​បច្ចេកទេស​ជាន់​ខ្ពស់​។​អ្នកស្រី​និយាយ​ថា'Dwayne ​លោក​ដឹងទេ​។​ខ្ញុំ​ចំណាយ​ប្រាក់​ជិត​២សែន​ដុល្លារ​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ Stanford ​បាន​ទទួល​បរិញ្ញាប័ត្រ​និង​សញ្ញាប័ត្រ ​MBA។​ខ្ញុំ​មិនដឹង​ថា​ខ្ញុំ​ចង់់​នៅ​ផ្ទះ​ដើម្បី​ថែរក្សា​ម្តាយ​ក្មេក​ខ្ញុំ​ឬ​បែប​ណាទេ។​ខ្ញុំ​ចង់​ប្រើការ​សញ្ញាប័ត្រ​ MBA​របស់​ខ្ញុំ​។'ខ្ញុំ​យល់​ថា​នេះ​ជា​គំនិត​មួយ​ដែល​ដល់​ពេល​អនុវត្ត​ហើយ»។

លោក​និយាយ​ថាបញ្ហា​គឺធ្វើឲ្យ​ការ​រស់​នៅ​នៅ​ក្នុង​អាគាររបស់​ពួកគេ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នៅឯផ្ទះ។​

«ប្រសិន​បើ​កន្លែង​លោក​អ្នក​ជា​កន្លែង​ល្អ​បំផុត នោះ​ភាព​មានទោស​នៃការ​ដាក់​ឳពុក​និង​ម្តាយ​ពួកគេ​នៅ​ទី​នេះ​នឹង​រសាយ។​ភិរុទ្ធភាព​នេះ​នឹង​រលាយបាត់»។

កន្លែង​ថ្មីៗទាំង​នេះ​ចូល​រួម​ជាមួយផ្ទះ​ឯទៀតៗ​សម្រាប់ឲ្យ​មនុស្សចាស់ជរា​និង​ពួក​ជន​ចូលនិវត្តន៍​រស់​នៅ​ដោយ​មាន​ការជួយ​ដែល «មានសមត្ថភាព​ខាង​វប្បធម៌»​សម្រាប់​ពួក​ជន​អំបូរអាស៊ី​នៅ​ក្នុងក្រុង​នេះ​ ដោយមាន​រួម​បញ្ចូល​ Seattle Keiro​ ដែល​បានបើក​កាល​ពី​ឆ្នាំ១៩៧៦​សម្រាប់ជន​ជាតិ​ជប៉ុន​ចាស់ជរា​និង​ pan-Asian Legacy House ដែល​បើក​ធ្វើ​ប្រតិបត្តិការ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៨៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG