ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នៅ​ពេល​​ការ​ស៊ើប​អង្កេត​លើ​ប្រទេស​រុស្ស៊ី​​រីក​កាន់​តែ​ធំ រដ្ឋ​អាជ្ញា​ពិសេស​បង្កើត​​ក្រុម​ស៊ើប​អង្កេត​មួយ


រូបឯកសារ៖ លោក ​Robert Mueller អតីត​នាយក​ FBI ក្នុង​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​ក្រសួង​យុត្តិធម៌​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក ​Robert Mueller ​III​ រដ្ឋអាជ្ញា​ពិសេស​ដែល​កំពុង​ស៊ើប​អង្កេត​ពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ ​បាន​ពង្រីក​ក្រុម​មេធាវី​របស់​លោកទៅ​ដល់​ចំនួន​១៣​នាក់ ហើយ​មាន​ផែនការ​ជួល​មេធាវី​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ​នេះ​តាម​ការ​បញ្ជាក់​របស់​លោក​ Peter Carr ​អ្នកនាំ​ពាក្យ​របស់​លោក​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ។

ចាប់​តាំង​ពី​បាន​ទទួល​ការ​តែង​តាំង​នៅ​ថ្ងៃ​ទី​១៧ ​ខែ​ឧសភា​មក ​លោក​ Mueller​ អតីត​នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) ​បាន​ជ្រើសរើស​ក្រុម​មេធាវី អ្នកស៊ើប​អង្កេត​និង​រដ្ឋ​អាជ្ញា​ពូកែៗ​ដែល​មាន​បទពិសោធន៍ខ្លាំង​នៅ​ក្នុង​វិស័យ​ទាំង​នោះ​ចាប់​តាំង​ពី​ច្បាប់​លួច​បន្លំ​ប្រាក់​រហូត​ដល់​រដ្ឋ​ធម្មនុញ្ញ។

មេធាវី​៣​រូប​មក​ពី​ក្រុម​មេធាវី​ ​WilmerHale ​ដែល​ជា​អតីត​ក្រុម​មេធាវី​របស់​លោក Mueller។​ មេធាវី​ទាំង​នោះ​មាន​លោក ​Aaron Zebley​ អតីត​ភ្នាក់​ងារ ​FBI ​ដែលក្រោម​មក​បាន​ធ្វើ​ជា​នាយ​ខុទ្ទកាល័យរបស់​លោក ​Mueller នៅ​ការិយាល័យ​ FBI​ លោក​ James Quarles ​អតីត​រដ្ឋ​អាជ្ញា​ពិសេស​រង​ធ្វើ​ការ​ខាង​រឿង​អាស្រូវ ​Watergate ​ដែល​មាន​បទពិសោធន៍​ជាង​៣​ទសវត្សរ៍​នៅ​ក្រុមហ៊ុន ​WilmerHale​ ហើយ​និង​លោក​ស្រី ​Jeannie Rhee​ អតីត​រដ្ឋ​អាជ្ញា​សហព័ន្ធ​និង​ជាមន្រ្តី​នៅ​ក្រសួង​យុត្តិធម៌។

មេធាវីជា​ច្រើនទៀត​នៅ​ក្នុង​ក្រុម​របស់​លោក ​Mueller នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌​ ដែល​រួម​មាន​លោក ​Michael Dreeben ​ជា​អគ្គនាយក​រង​ស្មាក្តី​ដែល​បាន​កាន់​រឿងក្តី​ជាង​១០០​នៅ​ខាង​មុខ​តុលាការ​កំពូល ​លោក​ Andrew Weissmann​ អតីត​នាយក​ក្រុម​ការងារ ​Enron ​ដែល​ដឹកនាំ​ផ្នែក​បទ​ល្មើល​ឆបោករបស់​នាយកដ្ឋាន​ឧក្រិដ្ឋកម្ម ហើយ​និង​លោកស្រី ​Lisa Page ​អតីត​មេធាវី​ការពារ​ក្តី​ដែល​បាន​ធ្វើ​ការ​នៅ​ផ្នែក​ឧក្រិដ្ឋ​កម្ម​និង​ជន​អន្ធពាល៕

XS
SM
MD
LG