ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ជំទាស់​នឹង​ការ​ផ្លាស់ប្ដូរ​ណា​មួយ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ចាកចេញ​របស់​អង់គ្លេស


រូបឯកសារ៖ ស្លាកសញ្ញាបង្ហាញពី «Brexit» នៅក្រុងឡុងដ៍ ប្រទេស​អង់គ្លេស 
រូបឯកសារ៖ ស្លាកសញ្ញាបង្ហាញពី «Brexit» នៅក្រុងឡុងដ៍ ប្រទេស​អង់គ្លេស 

លោក Stephen Barclay រដ្ឋមន្ត្រី​ទទួល​បន្ទុក​សម្រាប់​ការ​ចាកចេញ​របស់​អង់គ្លេស​បាន​ប្រាប់​វិទ្យុ BBC នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ផ្លាស់ប្ដូរ​ទាំង​នោះ​គឺ​ជា​ប្រធានបទ​នៃ​ការ​ចរចា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ពុធ​នេះ អ្នក​ចរចា​អង់គ្លេស និង​អ្នក​ចរចា​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​ស្ថានការណ៍​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប បន្ទាប់ពី​សមាជិក​សភា​អង់គ្លេស​ផ្ដល់​ឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May នូវ​អ្វី​ដែល​លោកស្រី​ហៅ​ថា​ជា «អំណាច‍» ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចំពោះ​កិច្ច​ព្រមព្រៀង​ចាកចេញ​របស់​អង់គ្លេស។

ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់​នៅ​ក្នុង​រដ្ឋសភា​អង់គ្លេស​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បង្ហាញ​ថា គណបក្ស​របស់​លោកស្រី May ទទួល​បាន​ការ​គាំទ្រ​មួយ​ផ្នែក សម្រាប់​គម្រោង​របស់​ខ្លួន​នៅ​ក្នុង​ការ​ចង់​ឲ្យ​មាន «ការ​សម្របសម្រួល​ផ្សេង‍» ចំពោះ​ចំណុច​រឿង​ព្រំដែន​ប្រទេស​អៀរឡង់​នៃ​កិច្ច​សន្យា​ចាកចេញ​របស់​អង់គ្លេស​បច្ចុប្បន្ន។

លោក Stephen Barclay រដ្ឋមន្ត្រី​ទទួល​បន្ទុក​សម្រាប់​ការ​ចាកចេញ​របស់​អង់គ្លេស​បាន​ប្រាប់​វិទ្យុ BBC នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ផ្លាស់ប្ដូរ​ទាំង​នោះ​គឺ​ជា​ប្រធានបទ​នៃ​ការ​ចរចា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ប៉ុន្តែ​សម្រាប់​ភាគី​សហភាព​អឺរ៉ុប​វិញ ប្រធាន​ក្រុម​ចរចា​លោក Michel Barnier បាន​និយាយ​ថា គោល​ជំហរ​របស់​សហភាព​អឺរ៉ុប «គឺ​មាន​លក្ខណៈ​ច្បាស់លាស់​ជា​ទីបំផុត‍»។

លោក​បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ចំណុច​តែ​មួយ​គត់​ដែល​ខ្ញុំ​ចង់​លើកឡើង​គឺ​ខ្ញុំ​ចង់​បញ្ជាក់​ថា ស្ថាប័ន​នានា​របស់​សហភាព​អឺរ៉ុប​នៅតែ​សាមគ្គី​គ្នា ហើយ​យើង​ឈរ​លើ​គោល​ជំហរ​នៃ​កិច្ច​ព្រមព្រៀង​ដែល​យើង​បាន​ចរចា​ជាមួយ​នឹង​អង់គ្លេស‍»។

ដំណោះស្រាយ​គឺ​ថា ចក្រភព​អង់គ្លេស​អាច​នៅតែ​ស្ថិតនៅ​ក្នុង​សហជីព​គយ​ជាមួយ​នឹង​សហភាព​អឺរ៉ុប ដើម្បី​រក្សា​លំហូរ​ទំនិញ​ដោយ​សេរី​រវាង​ប្រទេស​អៀរឡង់ និង​ប្រទេស​អៀរឡង់​ខាង​ជើង ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប និង​ជា​ផ្នែក​មួយ​នៃ​ចក្រភព​អង់គ្លេស៕

XS
SM
MD
LG