ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី May នៃ​ចក្រភពអង់គ្លេស​ឈ្នះ​ការបោះឆ្នោត​លើ​ការ​មិន​ទុកចិត្ត​


នាយករដ្ឋ​មន្រ្តី​ចក្រភព​អង់គ្លេស​លោកស្រី Theresa Mayបាន​ឈ្នះ​ការបោះឆ្នោត​លើការ​មិន​ទុកចិត្ត​នៅក្នុង​សភា​កាល​ពី​ថ្ងៃពុធ​ មួយថ្ងៃ​បន្ទាប់​ពី​សមាជិកសភា​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ផែនការ​របស់​លោកស្រី​ដក​អង់គ្លេស​ចេញ​ពី​សហភាពអឺរ៉ុប។

នាយករដ្ឋ​មន្រ្តី​ចក្រភព​អង់គ្លេស​លោកស្រី Theresa Mayបាន​ឈ្នះ​ការបោះឆ្នោត​លើការ​មិន​ទុកចិត្ត​នៅក្នុង​សភា​កាល​ពី​ថ្ងៃពុធ​ មួយថ្ងៃ​បន្ទាប់​ពី​សមាជិកសភា​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ផែនការ​របស់​លោកស្រី​ដក​អង់គ្លេស​ចេញ​ពី​សហភាពអឺរ៉ុប។

ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​លើ​ការ​មិន​ទុកចិត្ត​នេះ​នឹង​ជួយ​លោកស្រី May ឲ្យ​ផ្តោត​សារ​ជា​ថ្មី​លើ​កិច្ចព្រមព្រៀង​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ឬ​ហៅ​កាត់​ថា Brexitតាម​រយៈ​សភា។ លោកស្រី Mayមាន​ពេល​រហូត​ដល់​ថ្ងៃចន្ទ​ដើម្បី​លើក​សំណើ​ថ្មី​មួយ​ទៅ​កាន់​សភា​ ប៉ុន្តែ​គេ​នៅ​មិន​ច្បាស់​ទេ​ថា​តើ​លោកស្រី​នឹង​លើក​សំណើយ៉ាង​ដូចម្តេច​នោះ។

ភា្លមៗ​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​ដែល​ទទួល​បាន​៣២៥សំឡេង​ទល់​នឹង​៣០៦​សំឡេង​ដែល​អនុញ្ញាត​ឲ្យ​លោកស្រី​កាន់​តំណែង​បន្ត​ជា​នាយករដ្ឋ​មន្រ្តី​នោះ​ លោកស្រី May បាន​អញ្ជើញ​ពួកមេដឹកនាំ​គណបក្ស​ឲ្យ​ចូលរួម​ក្នុង​កិច្ចចរចា​អំពី Brexit នៅ​យប់​ថ្ងៃពុធ។ លោកស្រី Mayបាន​និយាយ​នៅ​មុន​ការបោះឆ្នោត​ថា​ ចក្រភព​អង់គ្លេស​នឹង​ចាកចេញ​ពី​សហភាពអឺរ៉ុប​នៅ​ថ្ងៃ​ទី២៩ខែមិនា​ និង​ថា​ប្លុក​នឹង​ពិចារណា​លើ​ការពន្យា​ពេល​ការចរចា​ប្រសិន​បើមាន​ផែនការ​ជាក់លាក់​អំពី​ការចាកចេញ​នេះ។

ក្រុមជំនួយការ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​បាន​និយាយ​ថា​លោកស្រី​នឹង​ព្យាយាម​ម្តងទៀត​ ហើយ​លោកស្រី​នឹង​ត្រឡប់​ទៅ​ទីក្រុងប្រ៊ុចស៊ែល​វិញ​ដើម្បី​បញ្ជុះបញ្ជូល​ឲ្យ​មេដឹកនាំ​អឺរ៉ុប​ចូលរួម​ចរចាឡើងវិញ៕

XS
SM
MD
LG