ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អង់គ្លេស​បោះឆ្នោត​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​​ធ្វើ​​ឱ្យ​ Brexit ​ច្របូក​ច្របល់


រូបឯកសារ៖ លោកស្រី​នាយក​រដ្ឋមន្ត្រី​ Theresa May នៃប្រទេសអង់គ្លេស

បរាជ័យនេះ​របស់​រដ្ឋាភិបាល​បាននាំ​ឱ្យមានការ​ច្របូល​ច្របល់ខ្លាំង​ជាង​មុន​ដល់​ការដែល​អង់គ្លេស​គ្រោង​នឹង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី២៩ ខែមីនា។

កាល​ពី​ថ្ងៃ​អង្គារ​ លោកស្រី​នាយក​រដ្ឋមន្ត្រី​ Theresa May នៃប្រទេសអង់គ្លេស​បាន​ទទួល​បរាជ័យ​យ៉ាង​ខ្លាំងនៅ​ក្នុងការ​បោះឆ្នោតមួយ​ក្នុង​សភាដោយ​សមាជិក​សភា​ភាគ​ច្រើន​ដោយមាន​រួម​បញ្ចូល​ទាំង​សមាជិកសភា​បះបោរជាង១០០នាក់​មក​ពី​គណបក្ស​អភិរក្សនិយម​ដែល​ជា​បក្ស​គ្រប់គ្រង​ប្រទេស​របស់​លោកស្រី​ផងដែរ ដែល​បានប្រកែក​មិន​ព្រម​គាំទ្រដល់​កិច្ចព្រមព្រៀងដែល​មានការមិន​ស្រុះស្រួល​គ្នា​ខ្លាំង​អំពី​ការ​ចាកចេញ​របស់ប្រទេស​អង់គ្លេសពី​សហភាព​អឺរ៉ុប​ដែល​ហៅ​ថា​ Brexit។

បរាជ័យនេះ​របស់​រដ្ឋាភិបាល​បាននាំ​ឱ្យមានការ​ច្របូល​ច្របល់ខ្លាំង​ជាង​មុន​ដល់​ការដែល​អង់គ្លេស​គ្រោង​នឹង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី២៩ ខែមីនា។

ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រនេះ​ដោយ​សភា​តំណាងរាស្ត្រអង់គ្លេសអំពីសេចក្តី​ព្រាងកិច្ចព្រមព្រៀង​នេះ​ ដែល​បានត្រូវចំណាយ​ពេលពីរ​ឆ្នាំ​ធ្វើការ​ចរចា​ជាមួយ​មេដឹកនាំអឺរ៉ុប​ នៅ​ពេល​នេះ​នាំ​ឱ្យមានបញ្ហា​ច្រើនដល់គម្រោងការ​ Brexit​

ដោយ​មានសំណួរធំៗ​មិនទាន់បានត្រូវឆ្លើយ​នៅ​ឡើយទេអំពីថា​តើ​ប្រទេស​អង់គ្លេស​នឹង​ចាកចេញ​ពីសហភាពអឺរ៉ុបនៅ​ពេល​ណា តើ​អង់គ្លេស​នឹង​ចាកចេញ​ដោយ​បែបណា និងអំពី​ថាតើអង់គ្លេសនៅ​តែ​ចង់ចាកចេញ​ឬ​បែបទេ។

លោក Jeremy Corbyn មេដឹកនាំ​នៃ​គណបក្សការងារដែល​ជាបក្ស​ប្រឆាំង​បានប្រកាសជា​បន្ទាន់ថាលោក​បានដាក់ញតិ្ត​មិនទុកចិត្តរដ្ឋាភិបាល​ ដែល​ប្រសិនបើ​លោកស្រី​ May ចាញ់ ការណ៍​នេះ​នឹង​នាំ​ឱ្យមាន​ការ​បោះឆ្នោត​ទូទៅ​។ អ្នកវិភាគ​ភាគច្រើននិយាយ​ថា​ ពួកគេរំពឹង​ថា​ លោកស្រី​ May នឹងឈ្នះ​លើញត្តិ​មិនទុកចិត្តនេះ​ ដែល​នឹង​ត្រូវ​លើកយក​មកជជែក​ដេញ​ដោលគ្នា​នៅ​ថ្ងៃ​ពុធនេះ៕

XS
SM
MD
LG