ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​និង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ប្រឈម​មុខ​ដាក់គ្នា​ជុំវិញ​វិបត្តិ​រដ្ឋធម្មនុញ្ញ


ក្រុម​បាតុករ​ប្រឆាំង​នឹង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​សភា ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
ក្រុម​បាតុករ​ប្រឆាំង​នឹង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​សភា ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

ចក្រភព​អង់គ្លេស​ហាក់​បង្ហាញ​អំពី​ការផ្ទុះឡើង​វិបត្តិ​រដ្ឋធម្មនុញ្ញ​ដ៏​ខ្លាំងក្លា​មួយ​ក្នុងចំណោម​ក្រុម​អ្នក​តាក់តែង​ច្បាប់​ជាន់ខ្ពស់​នៅក្នុង​គណបក្ស​ ដែល​រួមគំនិត​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ចុះខ្សោយ​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​លោកស្រី Theresa May។

ចក្រភព​អង់គ្លេស​ហាក់​បង្ហាញ​អំពី​ការផ្ទុះឡើង​វិបត្តិ​រដ្ឋធម្មនុញ្ញ​ដ៏​ខ្លាំងក្លា​មួយ​ក្នុងចំណោម​ក្រុម​អ្នក​តាក់តែង​ច្បាប់​ជាន់ខ្ពស់​នៅក្នុង​គណបក្ស​ ដែល​រួមគំនិត​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ចុះខ្សោយ​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​លោកស្រី Theresa May តាមរយៈ​ការរឹបអូស​ការគ្រប់គ្រង​លើ​ការ​ចរចា​អំពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប​ឬ​ហៅថា Brexit។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​ចង់​កាត់បន្ថយ​អំណាច​របស់​រដ្ឋាភិបាល​ដើម្បី​កាន់កាប់​អំណាច​នីតិបញ្ញត្តិ​នៅក្នុង​រដ្ឋសភា​ តាមរយៈ​ការបង្កើន​ឱកាស​ដល់​ក្រុម​សមាជិក​សភា​អាច​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាពអ៊ឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ ឬ​សូម្បី​សំណើ​ច្បាប់​ដើម្បី​ធ្វើការ​បោះឆ្នោត​ប្រជាមតិ​ជា​លើក​ទីពីរ​ស្តី​ពី​សមាជិកភាព​របស់​ចក្រភព​អង់គ្លេស​នៅ​សហភាព​អ៊ឺរ៉ុប​ដែល​ជា​វិធីសាស្ត្រ​ធ្វើ​មិន​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាពអ៊ឺរ៉ុប។

នៅ​មុន​ការបោះឆ្នោត​ដ៏​សំខាន់​នៅ​ថ្ងៃអង្គារ​ស្តី​ពីកិ​ច្ចព្រមព្រៀង​លើ​ការដក​អង់គ្លេស​ចេញ​ពី​សហភាពអ៊ឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ដែល​មាន​ភាព​ចម្រូងចម្រាស​យ៉ាងខ្លាំងដែល​ជា​លទ្ធផល​នៃ​កិច្ចចរចា​ដែល​មាន​ជម្លោះ​ពីរឆ្នាំ​ជាមួយ​ទីក្រុង​ប៊្រុចសែល ​លោកស្រី May បាន​ព្រមាន​ថា​ប្រសិនបើ​សេចក្តីព្រាង​របស់​លោកស្រី​ជាមួយ​សហភាព​អឺរ៉ុប​មិន​ទទួល​បាន​ការគាំទ្រ​នៅក្នុង​ការបោះឆ្នោត​នោះ​ទេ​ លទ្ធផល​ដែល​អាច​ទំនង​នឹង​កើតឡើង​គឺ​ចក្រភព​អង់គ្លេស​នៅ​តែ​ជា​សមាជិក​របស់​សហភាពអឺរ៉ុប​ដ៏ដែល។ ថ្លែង​ទៅ​កាន់​កម្មករ​រោងចក្រ​កាល​ពី​ថ្ងៃចន្ទ​លោកស្រី May ​បាន​និយាយ​ថា​ ប្រសិន​បើ​លោកស្រី​ចាញ់​ការ​បោះឆ្នោត​នោះ​ លទ្ធផល​គឺ​ថា​នឹង​គ្មាន​ការ​ចាកចេញ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG