ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បុគ្គលិក​ដោះមីន​១០នាក់ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


បុគ្គលិក​អង្គការ​ដោះមីន HALO Trust ដែល​បាន​រងរបួស ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ខេត្ត Baghlan ភាគខាងជើង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃពុធ​ទី៩ ខែមិថុនា ឆ្នាំ២០២១។
បុគ្គលិក​អង្គការ​ដោះមីន HALO Trust ដែល​បាន​រងរបួស ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ខេត្ត Baghlan ភាគខាងជើង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃពុធ​ទី៩ ខែមិថុនា ឆ្នាំ២០២១។

មន្ត្រី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​និយាយ​កាលពីថ្ងៃពុធម្សិល​មិញ​ថា ពួក​ខ្មាន់​កាំភ្លើង បាន​បាញ់​ប្រហារទៅ​លើ​ការិយាល័យ​សប្បុរស​ធម៌​អន្តរជាតិ​មួយ​ ដែល​ធ្វើការ​ផ្នែកបោស​សម្អាត​គ្រាប់មីននៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​ការ​បាញ់​ប្រហារ​នោះ​ បាន​ធ្វើ​ឲ្យ​មនុស្ស​១០​នាក់​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​។

ការវាយប្រហារ​ដ៏​ប្រល័យ​នៅ​យប់​ថ្ងៃ​អង្គារ​ទៅលើ​ការិយាល័យ​របស់​អង្គការ HALO Trust ដែល​មាន​ទីតាំង​នៅ​ចក្រភព​អង់គ្លេស បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត Baghlan ដែល​មាន​ការប្រយុទ្ធគ្នា​នៅ​ផ្នែក​ខាង​ជើង​ដែល​ជាទីកន្លែង​មាន​ការប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​រវាង​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន ​និង​ពួក​បះបោរ​តាលីបង់។

មន្ត្រី​អ្នក​នាំ​ពាក្យ​ប៉ូលិស​ខេត្ត​មួយ​រូប​បាន​ប្រាប់ VOA ថា​ ជន​រងគ្រោះ​ក្នុង​អំពើ​វាយ​ប្រហារ​នោះ​ គឺ​សុទ្ធ​តែ​ជា​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ទាំង​អស់​ ដែល​បាន​បម្រើ​ការ​ងារនៅ​ក្នុង​ជំរំ​ដោះ​មីន​នេះ។ ពួក​គេ​លើក​ឡើង​ថា ខ្មាន់​កំាភ្លើង​ បាន​ប្រមូល​ផ្តុំ​ពួក​គេ​ក្នុង​បន្ទប់​មួយ​ ហើយ​បាន​បាញ់​ស្រោច​ទៅ​លើពួក​បុគ្គលិក​ទាំង​នោះតែ​ម្តង។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រុម​ឧទ្ទាម​តាលីបង់​លោក Zabihullah Mujahid បាន​បដិសេធ​ការ​ពាក់​ព័ន្ធ​របស់​ក្រុម​ខ្លួន​ដោយ​និយាយ​ថា តំបន់​ស្រុក ​និង​ទី​តាំង​ដែល​មាន​ការ​វាយ​ប្រហារ​នោះ​ មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​តាលីបង់​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម Twitter ថា «យើង​ថ្កោល​ទោស​ការ​វាយ​ប្រហារទៅ​លើ​ទី​តាំង​ដែល​គ្មាន​ការ​ការ​ពារ​ខ្លួន​នេះ​ ​ហើយ​ចាត់​ទុក​ការ​បាញ់​ប្រហារ​នេះ ថា​ជា​អំពើ​ដ៏​ព្រៃផ្សៃ​មួយ។ យើង​មាន​ទំនាក់​ទំនង​ជា​ធម្មតា​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ហើយ​ក្រុម​សកម្ម​ជនរបស់​យើង​ នឹង​មិន​ធ្វើ​ការ​វាយ​ប្រហារដោយ​អំពើ​ព្រៃ​ផ្សៃ​បែបនេះ ​នោះ​ទេ។

អង្គការ HALO Trust បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នោះ​ ហើយ​និយាយ​ថា ខ្លួន​មានអ្នក​ដោះ​មីន​ក្នុង​ប្រទេស​ជាង​១០០​នាក់​ ដែល​មក​ពី​សហគមន៍​ផ្សេងៗ​គ្នា​ កំពុង​ធ្វើ​ការងារ​មនុស្ស​ធម៌ដោះ​មីន​នៅ​ក្នុង​តំបន់​នោះ។

អង្គការ​សហប្រជា​ជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្គេតដោយ​ពេញ​លេញ​មួយទៅ​លើ​ការ​វាយ​ប្រហារ​នោះ​ ដើម្បី​ស្វែង​រកអ្នក​ទទួល​ខុស​ត្រូវ​ និងអ្នក​ប្រព្រឹត្ត​យក​ទៅ​កាត់​ទោស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG