ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការ​បរទេស​បណ្តា​ប្រទេស​អារ៉ាប់​ជួប​ប្រជុំ​គ្នា​ពិភាក្សា​ការទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម​ដោយ​​សហរដ្ឋ​អាមេរិក


រដ្ឋ​មន្ត្រី​ការបរទេស​ប្រទេស​អារ៉ាប់​ថត​រូប​មុនពេល​​កិច្ច​ប្រជុំ​ នៅ​ទីក្រុង Amman ប្រទេស​ហ្សកដានី កាលពី​ថ្ងៃទី​៦ ខែ​មករា។
រដ្ឋ​មន្ត្រី​ការបរទេស​ប្រទេស​អារ៉ាប់​ថត​រូប​មុនពេល​​កិច្ច​ប្រជុំ​ នៅ​ទីក្រុង Amman ប្រទេស​ហ្សកដានី កាលពី​ថ្ងៃទី​៦ ខែ​មករា។

រដ្ឋ​មន្រ្តី​ការបរទេស​បណ្តា​ប្រទេស​អារ៉ាប់បាន​ជួប​គ្នា​នៅ​ក្នុង​រាជធានី​ Amman នៃ​ប្រ​ទេស​ហ្សកដានី ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ពិភាក្សា​ជម្លោះ​ដែល​កំពុង​បន្ត​មាន​ឡើង​លើ​ការ​សម្រេច​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​ ដែល​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម ​ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល។​

នៅ​ទី​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​ពួក​ព្រះ​អង្គ​ម្ចាស់​ចំនួន​១១​នាក់​ចំពោះ​ការ​តវ៉ា​ប្រឆាំង​សេចក្តី​សម្រេច​ដែល​បញ្ឈប់​ឲ្យ​ពួក​គេ​បង់​ថ្លៃនិកយ​ប័ត្រ​ភ្លើង​អគ្គិសនី។

បណ្តាញ​ព័ត៌មាន​អារ៉ាប់​បាន​បញ្ឈប់សេចក្តី​រាយការណ៍​ធម្មតា​របស់​ខ្លួន​ដើម្បី​យក​ពេល​ទៅ​ផ្តោត​លើ​សន្និសីទ​កាសែត​របស់​រដ្ឋ​មន្រ្តីការ​បរទេស​បណ្តា​ប្រទេស​អារ៉ាប់ក្នុង​រាជ​ធានី​នៃ​ប្រទេស​ហ្សកដានី ​ដែល​ជាព្រឹត្តិការ​ណ៍​ថ្មីៗ​បំផុត​នៅ​ក្នុង​រឿង​ដ៏​ចម្រូង​ចម្រាស់​ដែល​កំពុង​បន្ត​មាន​ឡើង​ដោយ​ការ​សម្រេច​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​ដែល​រើ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុងអ៊ីស្រាអែលពី​ទីក្រុង​ Tel Avivទៅ​កាន់​ទីក្រុង​ហ្ស៊េរុយសាឡិម។

លោក​ Ahmed Aboul Gheit​ ប្រធាន​សម្ព័ន្ធ​អារ៉ាប់​បាន​ប្រាប់អ្នកកាសែត​ថា គោល ការណ៍​ដ៏​សំខាន់​នៃ​វិស័យ​ខាង​ការទូត​របស់​អារ៉ាប់​ចាត់ទុក​ភាគ​ចម្រូង​ចម្រាស់​ទីក្រុង​ហ្ស៊េរុយសាឡិម​ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដដែល។

​លោក​និយាយ​ទៀត​ថា ​មិនមាន​សេចក្តី​សម្រេច​ចុង​ក្រោយ​បាន​ធ្វើ​ឡើង​អំពី​បញ្ហា​នេះ​ទេ ​ក៏ប៉ុន្តែ ​គោលដៅ​សំខាន់​របស់​វិស័យការទូត​អារ៉ាប់​ គឺ​កាត់​បន្ថយ​ការ​ខាត​បង់​របស់​ប៉ាឡេស្ទីនឬ​ជ័យ​ជម្នះ​របស់​អ៊ីស្រាអែល​មក​ពីការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នេះ។

លោក Ayman Safadi ​រដ្ឋមន្រ្តី​ការបរទេស​ហ្សកដានី​ដែល​ធ្វើ​ជាម្ចាស់​ផ្ទះរៀប​ចំ​ជំនួប​នោះ​ដែល​មាន​ការ​ចូល​រួម​ពី​រដ្ឋ​មន្រ្តីការ​បរទេស​អេហ្ស៊ីប ​អារ៉ាប៊ីសាអូឌីត ​និង​ម៉ារ៉ុក​ បាន​ប្រាប់ពួក​អ្នក​កាសែត​ថា ជំហរ​របស់​ហ្សកដានី​គឺ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន៕

XS
SM
MD
LG