ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិធីរំលឹកខួប​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង​តូក្យូ


លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ Shinzo Abe (កណ្តាល) ចូលរួម​ក្នុង​ពិធី​រំលឹក​ការ​វាយ​ប្រហារ​លើ​ទីក្រុង​តូក្យូ​ នៅ​ឯ​សាល​រំលឹក​ខួប​ក្រុង​តូក្យូ (Tokyo Memorial Hall) កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ២០១៥។

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ចិន​បាន​រាយការណ៍​ថា ​កាល​ពី​ថ្ងៃ​អង្គារ​ អ្នក​រស់​នៅ​ក្នុង​ទីក្រុង​តូក្យូ​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​រំលឹក​ខួប​នៃ​ការ​ឆ្មក់​វាយ​ប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំង​លើ​ក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មីនា​ ឆ្នាំ​១៩៤៥ ​ដែល​ជា​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​ក្នុងប្រវត្តិសាស្ត្រ។

​ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​ជា​សមាជិក​នៃ​ព្រះ​រាជ​វង្សានុវង្សជប៉ុន​និង​ព្រះអង្គ​ម្ចាស់​ក្សត្រិយ​ Akishino ​បាន​ដឹកនាំ​ពីធី​ខាង​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​មហា​សាល​រំលឹក​ដល់​ព្រឹត្តិការណ៍​នេះ​ក្នុងទី​ក្រុង​តូក្យូ។ លោក​នាយករដ្ឋមន្ត្រី​ Shinzo Abe​ បាន​ចូល​រួម​ក្នុង​ពិធី​រំលឹក​នេះ​ជា​លើក​ដំបូង។

ឆ្នាំ​នេះ​ជា​កំណត់​ខួប​ឆ្នាំទី​៧០​នៃការ​ទម្លាក់​គ្រាប់បែក​ដោយ​កង​យន្តហោះ​ចម្បាំង​ស.រ.អា.​លើ​ក្រុង​តូក្យូ​កាល​ពីពេល​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី១០​ ខែ​មីនា​ឆ្នាំ​១៩៤៥។​ ការ​ទម្លាក់​គ្រាប់​បែក​នោះ​បាន​បំផ្លាញ​មួយ​ផ្នែក​ដ៏ធំនៃប៉ែក​ឦសាន​ក្រុង​តូក្យូ​ដែល​មាន​រោង​ចក្រ​តូចៗ​និង​មាន​ផ្ទះ​ធ្វើ​ពី​ឈើ​និងក្រដាស។ មានម​នុស្ស​ប្រមាណ​១សែន​នាក់​បាន​បាត់បង់​ជីវិត​ដោយ​ភាគ​ច្រើន​ជា​ស្ត្រី​និងកុមារ​ ដែល​នេះ​ជា​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាងមនុស្ស​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​ទ​ម្លាក់​គ្រាប់​បែក​លើ​ក្រុង Dresden​ នៃ​ប្រទេស​អាល្លឺម៉ង់​និង​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​ក្នុង​ក្រុង Hiroshima ​និង​ក្រុង​ Nagasaki។

​លោក​នាយករដ្ឋមន្ត្រី​ Shinzo Abe បាន​ប្ដេជ្ញា​ថា​ នឹង​សម្រប​សម្រួល​ជាមួយ​មេរៀន​នៃ​សង្គ្រាម​នេះ៕

XS
SM
MD
LG