ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់​រំឭក​ជប៉ុន​ឲ្យ​ប្រឈម​មុខ​នឹង​អតីត​​សង្គ្រាម​


អធិការបតី​អាល្លឺម៉ង់ Angela Merkel ស្តាំ​ មើល​រូប៉ូត​របស់​ក្រុមហ៊ុន Honda Motor Co.’s នៅ​ឯ​សារៈមន្ទីរ​ជាតិ​​នៃ​វិទ្យាសាស្រ្ត​ថ្មី​ៗ​និង​ការ​ច្នៃ​ប្រឌិត​ Miraikan នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ នៅ​ក្នុង​ទី​ក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​៩ ខែ​មីនា​ ឆ្នាំ​២០១៥។
អធិការបតី​អាល្លឺម៉ង់ Angela Merkel ស្តាំ​ មើល​រូប៉ូត​របស់​ក្រុមហ៊ុន Honda Motor Co.’s នៅ​ឯ​សារៈមន្ទីរ​ជាតិ​​នៃ​វិទ្យាសាស្រ្ត​ថ្មី​ៗ​និង​ការ​ច្នៃ​ប្រឌិត​ Miraikan នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ នៅ​ក្នុង​ទី​ក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​៩ ខែ​មីនា​ ឆ្នាំ​២០១៥។

លោកស្រី​អធិការបតី Angel Merkel នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុងប្រទេស​ជប៉ុន ​បាន​ជួប​ជាមួយ​អធិ​រាជ Akihito ​និង​នាយករដ្ឋ​មន្រ្តី Shinzo Abe​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ចលើក​ទី​មួយ​ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​។

លោកស្រី Merkel ​បាន​ប្រាប់​អ្នក​ចូលរួម​ស្តាប់​នៅ​ក្នុង​ទីក្រុង​តូក្យូ​ថា ​អាល្លឺម៉ង់​មាន​សំណាង​ដែល​ត្រូវ​បាន​គេ​ទទួល​យល់ព្រម​ឲ្យ​ចូលក្នុង​សហគមន៍ប្រទេស​ជា​ច្រើន ​បន្ទាប់​ពី​បទ​ពិសោធ​ដ៏​គួរ​ឲ្យ​រន្ធត់នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។

លោកស្រី​អធិការ​បតី ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ទទួល​យល់​ព្រម​ឲ្យ​ចូល​ក្នុង​សហគមន៍​នេះ​អាច​ទៅ​រូច​ដោយ​សារ​ ​ទី​១ពី​ព្រោះ​តែ​អាល្លឺម៉ង់​បាន​ប្រឈម​នឹង​អតីតកាលដ៏​លំបាក​របស់​ខ្លួន ហើយ​ពីព្រោះ​ប្រទេស​មហាអំណាចសម្ព័ន្ធមិត្ត​ដែល​គ្រប់​គ្រង​អាលឺ្លម៉ង់​បាន​ផ្តល់​នូវ​ទំនាក់​ទំនងល្អ​ជា​ថ្មី​បន្ទាប់​ពី​ឆ្នាំ​១៩៤៥។

លោក​ស្រី​អធិការបតី​បាន​ដក​ស្រង់​សុន្ទរកថា​របស់​អតីត​ប្រធានាធិបតី​អាឡឺម៉ង់ Richard von Weizsacker ​នៅ​ក្នុង​ឆ្នាំ​១៩៨៥ ​ដែល​ក្នុង​នោះ​លោក​បាន​ហៅ​ការ​បញ្ចប់​សង្គ្រាមនៅ​ក្នុង​ទ្វីប​អឺរ៉ុប​ថា​ជា «​ថ្ងៃ​រំដោះ» ។

លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ​នឹង​ធ្វើ​សន្ទរកថា​មួយ​ពេល​ក្រោយនៅឆ្នាំ ​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​ការបរាជ័យ​របស់​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។ ​ប្រទេស​នានា​ដែល​ត្រូវ​បាន​ត្រួតត្រា​ដោយ​ជប៉ុននៅ​ទទូច​ថា ​ជប៉ុន​មិន​បាន​សុំ​អភ័យ​ទោសហើយ​នឹង​សង​ជំងឺ​ចិត្ត​ឲ្យ​បាន​ពេញ​លេញចំពោះ​សកម្មភាព​ក្នុង​ពេល​សង្គ្រាម​របស់​ខ្លួន​ឡើយ៕

XS
SM
MD
LG