ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការចោទ​ប្រកាន់​​អ្នកលក់​គ្រាប់​​កាំភ្លើង​​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ទីក្រុង ​Las Vegas


លោក ​Douglas Haig ​​ឆ្លើយ​សំណួរ​អ្នក​កាសែត​កាល​ពី​ថ្ងៃទី​២ កុម្ភៈ ២០១៨ អំពី​បទ​ពិសោធន៍​របស់​លោក​ក្នុង​ការ​លក់​គ្រាប់​កាំភ្លើង​ទៅ​ឲ្យ​ខ្មាន់កាំភ្លើង​ដែល​បាញ់​សម្លាប់​មនុស្ស​៥៨​នាក់ នៅ​ Las Vegas។
លោក ​Douglas Haig ​​ឆ្លើយ​សំណួរ​អ្នក​កាសែត​កាល​ពី​ថ្ងៃទី​២ កុម្ភៈ ២០១៨ អំពី​បទ​ពិសោធន៍​របស់​លោក​ក្នុង​ការ​លក់​គ្រាប់​កាំភ្លើង​ទៅ​ឲ្យ​ខ្មាន់កាំភ្លើង​ដែល​បាញ់​សម្លាប់​មនុស្ស​៥៨​នាក់ នៅ​ Las Vegas។

បុរស​ម្នាក់​ដែល​លក់​គ្រាប់​កាំភ្លើង​រាប់​រយ​គ្រាប់​ឲ្យ​ទៅ​ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់រះ​ចេញ​ពី​បង្អួច​ក្នុង​សណ្ឋាគារ​ក្នុង​ទីក្រុង​ Las Vegas​ ដែល​សម្លាប់​មនុស្ស​៥៨​នាក់​នោះ ត្រូវ​បាន​ចោទ​កាល​ពី​ថ្ងៃសុក្រ ​ពី​បទ​ឃុប​ឃិត​ និង​លក់​គ្រាប់​កាំភ្លើង​ដោយ​គ្មាន​អជ្ញាប័ណ្ណ។ បុរស​នោះប្រឈមជាប់​ពន្ធនាគារ៥ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ចំនួន​២សែន​៥ម៉ឺន​ដុល្លារ។

បុរស​ឈ្មោះ ​Douglas Haig រស់​នៅ​ក្នុង​រដ្ឋ​ Arizona​ គឺ​ជា​មនុស្ស​ទី១​ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​រះ​សម្លាប់​មនុស្ស​កាល​ពី​ ខែតុលា​ ដែល​ជា​ការ​បាញ់​សម្លាប់​យ៉ាង​រង្គាល​នៅក្នុង​ប្រវត្តិសាស្រ្ដ​សហរដ្ឋ​អាមេរិក។
លោក​បាន​បង់​ប្រាក់​ធានា​សុំ​នៅ​ក្រៅឃុំ​ដើម្បី​ពន្យារ​ពេល​ការ​កាត់​ក្តី​ជា​លើក​ដំបូង​រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ​នៅ​ក្នុង​ទីក្រុង Phoenix។

ប៉ូលិស​បាន​រក​ឃើញ​ស្នាម​ម្រាមដៃ​របស់​លោក ​Haig ​ជាប់​ជាមួយ​នឹង​គ្រាប់​កាំភ្លើង​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​ខ្មាន់​កាំភ្លើង​ឈ្មោះ ​Stephen Paddock ​បាន​បាញ់​រះ​មក​លើ​ហ្វូង​មនុស្ស​នោះ។

ខ្មាន់​កាំភ្លើង​ឈ្មោះ Paddock​ បាន​បាញ់​រះ​ចេញ​ពី​បន្ទប់​សណ្ឋាគារ​នៅ​ជាន់​ទី​៣២ ​មក​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​ឈរ​ទស្សនា​ការ​ប្រ​គុំ​តន្ត្រី Country Music និង​បន្ទាប់​មក​បាញ់​សម្លាប់​ខ្លួន​ឯង។

លោក​ Haig ​និង​មេធាវី​របស់​លោក​ បាន​និយាយ​ថា​ ជន​ឈ្មោះ ​Paddock​ នេះ​មិន​បាន​ប្រើ​គ្រាប់​កាំភ្លើង​ដែល​បាន​ទិញ​ពី​លោក​ Haig​ បាញ់​ទៅ​លើ​ហ្វូង​មនុស្ស​នោះ​ទេ។

បន្ថែម​ពី​ការ​រក​ឃើញ​ស្នាម​ម្រាម​ដៃ​របស់​លោក​ Haig ​នៅ​ជាប់​ជាមួយ​នឹង​គ្រាប់​កាំភ្លើង​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​នេះ​ហើយ​ ប៉ូលិស​ក៏​បាន​រក​ឃើញអក្សរ​នៅ​ជាប់​ជាមួយ​នឹង​សម្ភារៈ​បញ្ជាក់​ចេញ​ពី​ហាង​របស់​លោក​ Haig ​និង​ប្រអប់​មួយ​ទៀត​របស់​ហាង​នេះ​ផងដែរ៕

XS
SM
MD
LG