ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សញ្ញា​​អាសន្ន​អំពី​ការ​វាយប្រហារ​តាម​អាកាស ត្រូវ​បាន​ប្រកាស​ពាសពេញ​អ៊ុយក្រែន​


ទាហាន​អ៊ុយក្រែន​ម្នាក់​បញ្ចាំង​ភ្លើង​ដើម្បី​រក​មើល​ដ្រូន​នៅ​លើ​អាកាស​ពី​លើ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣ ខណៈ​មាន​ការ​វាយប្រហារ​ពី​រុស្ស៊ី។
ទាហាន​អ៊ុយក្រែន​ម្នាក់​បញ្ចាំង​ភ្លើង​ដើម្បី​រក​មើល​ដ្រូន​នៅ​លើ​អាកាស​ពី​លើ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣ ខណៈ​មាន​ការ​វាយប្រហារ​ពី​រុស្ស៊ី។

សញ្ញាអាសន្ន​អំពី​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស ត្រូវ​បាន​ប្រកាស​ទូទាំង​ប្រទេស​អ៊ុយក្រែន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ម៉ោង​នៅ​ក្នុង​ស្រុក ដោយ​កន្លែង​ខ្លះ បាន​រាយការណ៍​អំពី​ការ​ផ្ទុះ​ផង​ដែរ។

យោធា​អ៊ុយក្រែន​បាន​និយាយ​តាម​ប្រព័ន្ធ​ Telegram​ ថា ​យន្តហោះ​រុស្ស៊ី ស្ថិត​នៅ​លើ​អាកាស​ហើយ​ថា​មាន​ការ​គំរាម​វាយប្រហារ​ពី​គ្រាប់​ម៉ីសីល ​Kinzhal​ ដែល​មាន​ល្បឿនលឿន​ជាង​សំឡេងទៅលើ​គ្រប់​តំបន់។

យោធា​អ៊ុយក្រែន បាន​បន្ថែម​ទៀត​ថា​តំបន់​កណ្តាល​មាន​ហានិភ័យ​នៃការ​វាយប្រហារ​ពី​ដ្រូន។ មាន​ការ​រាយការណ៍​អំពី​ការ​ផ្ទុះ​នៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត​ រួម​ទាំង​ទីក្រុង Krivyi Rih នៅ​ចំ​កណ្តាល​ប្រទេស​ផងដែរ។​

ដំបូង​ តំបន់​នៅ​ប៉ែក​ខាង​លិច​បំផុត​ប្រទេស​អ៊ុយក្រែន ត្រូវ​បាន​ដក​ចេញ​ពី​ការ​ប្រកាសអាសន្ន​នេះ តែ​ក្រោយ​មក​មន្ត្រី​យោធា​បាន​ពង្រីក​ការ​ប្រកាស​សញ្ញា​អាសន្ន​នេះ​ដល់​ទូទាំង​ប្រទេស។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ យោធា​អ៊ុយក្រែន បាន​ព្រមាន​អំពី​ការ​វាយប្រហារ​ដោយ​មីស៊ីល​ដែល​អាច​កើត​ឡើង​នៅ​តំបន់ Odesa ​និង Mykolaiv ប៉ែក​ខាង​ត្បូង​ប្រទេស។

ទន្ទឹម​ពេល​គ្នា​នេះ មន្រ្តី​យោធា​ម្នាក់​និង​មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់​ម្នាក់​ទៀត បាន​ប្រាប់​វីអូអេ​ថា សហដ្ឋ​អាមេរិក បាន​រាប់​លើស​ចំនួន​ជំនួយ​យោធា​អាមេរិក​ដែល​ផ្តល់​ដល់​អ៊ុយក្រែន ប្រមាណ​៣​ពាន់​លាន​ដុល្លារ។ កំហុស​ខាង​គណនេយ្យ​នេះ​អាចលប់​បំបាត់​ក្តី​កង្វល់​នានា​ដែល​ថា​ក្នុង​ពេល​ឆាប់ៗ​នេះរដ្ឋបាលលោក Biden នឹង​ចាំបាច់​ត្រូវ​ស្នើ​សុំ​សភា​នូវ​ថវិកា​បន្ថែម​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​អាច​នៅ​បន្ត​ប្រយុទ្ធ​ក្នុង​រដូវ​ផ្ការីក​នេះ​ទៀត។

ក្រុម​មន្ត្រី​និយាយ​ថា​ ក្រសួង​ការពារ​ជាតិ​អាមេរិក បានបូក​សរុប​ការ​ចំណាយ​ថ្លៃ​ផ្លាស់​ប្តូរ​អាវុធ​ដែល​ផ្តល់​ដល់​អ៊ុយក្រែន ពេល​គណនា​ការ​ប៉ាន់​ប្រមាណ​អំពី​កញ្ចប់​ជំនួយ​របស់​ខ្លួន ខណៈ​ដែល​អាមេរិក​គួរតែ​គណនា​តែថ្លៃ​ប្រព័ន្ធ​អាវុធដែល​ត្រូវ​បាន​បញ្ជូន​ដល់​អ៊ុយក្រែន​រួច​ហើយ​ប៉ុណ្ណោះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន AP AFP និង Reuters។​

XS
SM
MD
LG