ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ទីភ្នាក់ងារ​ស.រ.អា.​ព្រមាន​​សមាជិក​សភា​ថា​ឯកសារ​អំពី​លោក ​Kavanaugh​ នឹង​មិន​រួច​រាល់​នៅ​ខែ​តុលា​ទេ


លោក Brett Kavanaugh ដែល​ត្រូវ​បាន​តែង​តាំង​ជា​ចៅក្រម​តុលាការ​កំពូល​​ជំនួស​លោក Anthony Kennedy ដែល​ចូលនិវត្តន៍​ បាន​មក​ជួប​ជា​លក្ខណៈ​ឯកជន​ជាមួយ​លោក Joe Manchin នៅ​វិមាន​កាពីតូល​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​៣០ កក្កដា ២០១៨។
លោក Brett Kavanaugh ដែល​ត្រូវ​បាន​តែង​តាំង​ជា​ចៅក្រម​តុលាការ​កំពូល​​ជំនួស​លោក Anthony Kennedy ដែល​ចូលនិវត្តន៍​ បាន​មក​ជួប​ជា​លក្ខណៈ​ឯកជន​ជាមួយ​លោក Joe Manchin នៅ​វិមាន​កាពីតូល​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​៣០ កក្កដា ២០១៨។

ទីភ្នាក់ងារ​បណ្ណាសារ​និង​ឯកសារ​ជាតិ​បាន​ព្រមាន​ពួក​សមាជិកសភា​កាល​ពី​ថ្ងៃ ព្រហស្បតិ៍​ថា ​ខ្លួន​នឹង​អាច​បំពេញ​តាម​សំណើ​របស់​គណក្ស​សាធារណរដ្ឋ​ក្នុង​ការ​រក​ឯកសារ​ទាក់​ទង​នឹង​លោក ​Brett Kavanaugh ​ដែល​បានត្រូវ​ស្នើ​ឈ្មោះ​ឱ្យ​កាន់​តំណែង​ជា​ចៅ​ក្រម​តុលាការ​កំពូល​រហូត​ដល់​ខែ​តុលា។ ​ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​យឺត​យ៉ាវ​ដល់​ដំណើរ​ការ​របស់​ពួក​សាធារណ​រដ្ឋ​ក្នុង​ការ​តែង​តាំង​នេះ។

ពួក​សាធារណរដ្ឋ​នៅ​ក្នុង​គណៈ​កម្មា​ធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​ស.រ.អា.​បាន​ស្នើ​សុំ​ឯកសារ​ទាក់​ទង​នឹង​ការ​ងារ​របស់​លោក​ Kavanaugh ពី​ឆ្នាំ​២០០១​ ដល់​ឆ្នាំ​២០០៣​ នៅ​ពេល​លោក​កាន់​តំណែង​ជា​មេធាវី​សេត​វិមាន​នៅ​ពេល​លោក George W. Bush ​កាន់​តំណែង​ប្រធានា​ធិបតី​អាមេរិកាំង។​

លោក​ Gary Stern​ មេធាវី​មន្ទីរ​បណ្ណាសារ​ជាតិ​បាន​ផ្ញើរ​លិខិត​មួយ​ច្បាប់​ទៅ​លោក Chuck Grassley ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ Iowa ​និង​ជា​ប្រធាន​នៃ​គណៈ​កម្មាធិការ​នេះ​ថា​ ទោះ​ណា​ជា​ឯកសារ​ខ្លះ​អាច​ប្រគល់​បាន​មុន​ពេល​កំណត់​ក៏​ដោយ​ ការ​ពិនិត្យ​សើរើ​ឯកសារ​នឹង​មាន​ធ្វើ​ចប់​សព្វ​គ្រប់​«មិន​ហួស​ពី​ដំណាច់​ខែ​តុលា​ទេ»។​

អ្នកនាំ​ពាក្យ​ម្នាក់​របស់​លោក ​Grassley​ បាន​និយាយ​ថា ​គណៈ​កម្មាធិការ​នេះ​នឹង​នៅ​តែ​អាច​ធ្វើ​ការ​ពិនិត្យ​មើល​របស់​ខ្លួន​តាម​ពេល​វេលា​កំណត់​ពី​មុន​ដែល​អាច​ឱ្យ​លោក​ Kavanaugh​ ទទួល​ការ​តែង​តាំង​ក្នុង​ខែ​តុលា៕

XS
SM
MD
LG