ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ស្នើ​ឈ្មោះ​លោក Kavanaugh ឲ្យ​ធ្វើ​ជា​ប្រធាន​តុលាការ​កំពូល


លោក Brett Kavanaugh បេក្ខជន​ប្រធាន​តុលាការ​កំពូល​ថ្លែង​សុន្ទរកថា បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ប្រកាស​បេក្ខភាព​របស់​លោក នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។
លោក Brett Kavanaugh បេក្ខជន​ប្រធាន​តុលាការ​កំពូល​ថ្លែង​សុន្ទរកថា បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ប្រកាស​បេក្ខភាព​របស់​លោក នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។

នៅ​ក្នុង​អ្វី​ដែល​ទំនង​ជា​សេចក្តី​សម្រេច​មាន​ផលវិបាក​ខ្លាំង​បំផុតក្នុង​តំណែង​ប្រធានាធិបតី​របស់​លោក លោក​ប្រធានាធិបតី​ Donald Trump បានជ្រើសរើស​លោក Brett Kavanaugh ជា​ឥស្សរជន​ដែល​លោក​ស្នើ​ឈ្មោះ​សម្រាប់​ជំនួស​លោក Anthony Kennedy ចៅក្រម​តុលាការ​កំពូល​ដែល​ចូលនិវត្តន៍។​

លោក​ប្រធានាធិបតី​បាន​និយាយ​អំពី​លោក Kavanaugh នៅ​ក្នុង​សេចក្តី​ប្រកាស​កាល​ពី​យប់ថ្ងៃ​ចន្ទ​តាម​ទូរទស្សន៍​ពី​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ថា «គ្មាន​នរណា​ម្នាក់​ក្នុង​ប្រទេស​អាមេរិក​មាន​គុណវុឌ្ឍ ឬ​សក្តិសម​ជាង​លោក Kavanaugh សម្រាប់តំណែង​នេះ​ទេ»។ លោក​បាន​ហៅ​លោក Kavanaugh ថា​ជា​ «អ្នក​ច្បាប់» ចំណាន​ម្នាក់​ដែល​បាន «លះបង់​ជីវិត​របស់​លោក​សម្រាប់​សេវា​សាធារណៈ»។

លោក Kavanaugh ដែល​ជា​ចៅក្រម​សហព័ន្ធ​អភិរក្សនិយម​អាយុ៥៣ឆ្នាំ​ក្នុង​រយៈពេល​១២ឆ្នាំកន្លង​មកនេះ មិន​មែនជា​ជន​ចំឡែក​ក្នុង​វិស័យ​នយោបាយ និង​រឿង​ចម្រូងចម្រាស​នៃ​អង្គការ​នីតិប្រតិបត្តិ​ទេ។​

នៅ​មុន​ពេល​លោក​កាន់តំណែង​ជា​ចៅក្រម​ លោក​បាន​មើលការ​ខុសត្រូវ​លើ​ការ​ស៊ើបអង្កេត​មួយ​អំពី​មរណភាព​នៃ​អនុទីប្រឹក្សា​ច្បាប់​របស់​លោកប្រធានាធិបតី​ Bill Clinton។​ មាន​ការ​សម្រេច​ថា​មរណភាព​នេះជា​អត្តឃាត ក៏​ប៉ុន្តែ​ពួក​អ្នក​ទ្រឹស្តី​ខាង​ការ​រួមគំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​មាន​ភាព​មិន​ប្រាកដ​ប្រជា​ទេ។ លោក Kavanaugh ក៏​បាន​ធ្វើ​កិច្ចការ​ដំបូង​ដែល​នាំ​ឱ្យមាន​ការ​ចោទប្រកាន់​លោក Clinton ថា​លោក​មាន​ទាក់ទិន​នឹង​ស្នេហា​លួចលាក់​ជាមួយ​នារី​ម្នាក់​ដែល​ហាត់ធ្វើការ​ងារ​ក្នុង​សេតវិមាន៕

XS
SM
MD
LG