ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណង​ទាក់​ទង​របស់​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​​ជាមួយ​កូរ៉េ​ខាង​ជើង​មាន​លើស​ពី​កិច្ច​ព្រម​ព្រៀង​យោធា


ប្រធាន​ផ្នែក​ពិធីការ​របស់​កូរ៉េ​ខាង​ជើង​លោក Kim Yong Nam (កណ្ដាល) និង​ជា​ប្រធាន​សភា​កូរ៉េ​ខាង​ជើង​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ូហ្គាន់ដា​ កាល​ពីឆ្នាំ​​២០១៤។
ប្រធាន​ផ្នែក​ពិធីការ​របស់​កូរ៉េ​ខាង​ជើង​លោក Kim Yong Nam (កណ្ដាល) និង​ជា​ប្រធាន​សភា​កូរ៉េ​ខាង​ជើង​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ូហ្គាន់ដា​ កាល​ពីឆ្នាំ​​២០១៤។

​នៅ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​ស៊ើប​អង្កេត​ប្រទេស​យ៉ាង​ហោច​ណាស់៧នៅ​ទ្វីបអាហ្រ្វិក​ពី​លទ្ធភាព​នៃ​ការរំលោភ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​លើ​កូរ៉េខាង​ជើង ​ប្រទេស​ជា​ច្រើន​ផ្សេងទៀត​នៅ​ទូទាំង​ទ្វីប​នោះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​មាន​ចំណង​ទាក់​ទង​ខាង​សេដ្ឋ​កិច្ច​យ៉ាង​ខ្លាំង​ជាមួយ​របបកូរ៉េ​ខាង​ជើង​ដែល​មិន​សេធ​គប់​ប្រទេស​ណា​មួយ​នៅ​ទ្វីប​អាស៊ី។

ចាប់​តាំង​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៥ ​ការ​នាំ​ចេញ​ទំនិញ​ពី​កូរ៉េខាង​ជើង​ទៅ​កាន់​ប្រទេស​ប៊ូគីណា​ហ្វាសូ ​ម៉ូហ្សំប៊ិក​និង​ប្រទេស​សំប៊ី ​បាន​កើន​ឡើង​ក្នុង​អត្រា​រីក​លូត​លាស់​ជា​មធ្យម​ប្រចាំ​ឆ្នាំ​១,៥៨​ ភាគ​រយ​ក្នុង​រយៈ​ពេល​ដូច​គ្នា។​ នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក ​ទំនិញ​លក់​ដូរ​ជាមួយ​កូរ៉េ​ខាងជើង​មាន​ចំនួន​ជាង​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ការដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ធ្វើ​ឡើង​មុន​ដំបូង​នៅ​ឆ្នាំ​២០០៦ ​បាន​ផ្តោត​លើ​ការ​ដាក់​ទណ្ឌកម្ម​អាវុធ​និង​ការរឹតត្បិត​ពាណិជ្ជកម្ម​នៅ​ពេល​ដែល​មាន​ការ​ព្រួយ​កង្វល់​កើន​ឡើង​អំពីការ​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​កូរ៉េខាង​ជើង។

ប្រទេស​ដែលស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពិច្ច័យ​ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពីការ​បាន​ទទួល​ជំនួយ​ខាង​យោធា​ពីកូរ៉េខាង​ជើង។​ យោង​តាម​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​ខាង​យោធាក្នុង​ប្រទេស​អង់ហ្គោឡា ​អ៊ូហ្គាន់ដា ​និង​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ​ និង​បាន​ប៉ុនប៉ង​ដឹក​ជញ្ជូន​ឧបករណ៍​គមនាគមន៍​ខាង​យោធា​ទៅ​ឲ្យ​ប្រទេស​អេរីទ្រា ​ដឹក​ជញ្ជូន​អាវុធ​ទៅ​ឲ្យ​ប្រទេស​ម៉ូហ្សាំប៊ិក ​ជួស​ជុល​ឧបករណ៍​យោធា​ក្នុង​ប្រទេស​តង់ហ្សា​នី ​ហើយ​នឹង​ស្ថាបនា​ទីកន្លែង​ដែល​ពាក់​ព័ន្ធ​នឹង​យោធា​នៅ​ក្នុង​ប្រទេស​ណាមីប៊ី៕

XS
SM
MD
LG