ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អ.ស.ប ​និយាយថា​បញ្ហា​កូរ៉េខាង​ជើង​នឹង​ក្លាយ​ជា​បញ្ហា​នាំមុខ​​នៅ​មហា​សន្និបាត​អ.ប.ស


លោក​ស្រី ​Nikki Haley ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ អ.ស.ប និង​លោក H.R. McMaster ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សេត​វិមាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។

លោកស្រី ​Nikki Haley​ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រ​ជា​ជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញថា ប្រទេស​កូរ៉េខាង​ជើង​នឹង​ក្លាយ​ជា​បញ្ហា​សំខាន់​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​អញ្ជើញ​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ប្រចាំ​ឆ្នាំ​លើក​ដំបូង​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រធាន​អង្គការ​នោះ។

​កូរ៉េខាង​ជើង​បាន​បាញ់​កាំជ្រួច​មីស៊ីល​កាល​ពី​ថ្ងៃ​សុក្ររំលង​ប្រទេស​ជប៉ុន ​ដែល​ជា​ការ​បាញ់​បង្ហោះ​លើក​ទី​២​លើ​ប្រទេសនោះ​ចាប់​តាំង​ពី​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​គំរាម​កំហែង​កាល​ពី​ខែ​សីហា​ថា​ នឹង​ធ្វើ​សង្គ្រាម​ដ៏​ឃោរ​ឃៅ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង​ ប្រសិនបើ​ធ្វើ​សកម្មភាព​គគ្លើន​បន្ត​ទៀត។​ ការ​បង្ហោះ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​បង្កើន​ការ​ភ្ញាក់​ផ្អើល​បន្តទៅ​ទៀត​ទូទាំង​សាកលលោក​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ជើង។

កំណត់​សម្គាល់​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​នៃ​សន្និសីទ​កាសែត​របស់​សេតវិមាន​ដែល​លោក​ H.R. McMaster ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា «កូរ៉េខាង​ជើង​នៅតែ​ជា​បញ្ហា​សន្តិសុខ​ជា​បន្ទាន់​និងគ្រោះ​ថ្នាក់​បំផុត‍»។

​លោកស្រី​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ​Haley ​បាន​មាន​ប្រសាសន៍កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ការ​ដាក់​ទណ្ឌកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រឆាំង​នឹង​កូរ៉េខាង​ជើង​«បាន​រឹត​បន្តឹង​សេដ្ឋ​កិច្ច​របស់​គេ​ដ៏ខ្លាំង»​ហើយ​មិនមាន​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ខាង​ការ​ទូត​ទៀត​ទេ។

លោក ​McMaster ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​អង្គការ​សហប្រជាជាតិ​បាន​អស់​ពេល​វេលា​ហើយស្តី​ពី​រណៈសិរ្ស​ខាង​ការទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​ក៏ប៉ុន្តែលោក​បាន​និយាយ​បន្ត​ទៀត​ថា «​មាន​ជម្រើស​ខាង​យោធា‍»។​ លោក McMaster ​ដែល​ជា​ឧត្តមសេនីយ​ឯក​ដែរ​នោះ​បាន​អំពាវ​ដល់​ប្រទេស​នានា​ឲ្យ​ដោះ​ស្រាយ​បញ្ហាសង្គ្រាម​ដ៏​ខ្លី​នេះ៕

XS
SM
MD
LG