ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចាប់​ផ្តើមគិត​ពី​ការ​តែងតាំង​តំណែង​មន្ត្រី​សំខាន់ៗ​យ៉ាង​ឆាប់រហ័ស


រូបឯកសារ៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចង្អុលទៅហ្វូងមនុស្សនៅឯពិធីជប់លៀងពេលយប់នៃការបោះឆ្នោតកាលពីថ្ងៃពុធទី ៦ ខែវិច្ឆិកាឆ្នាំ២០២៤ នៅទីក្រុង West Palm Beach រដ្ឋ Florida។
រូបឯកសារ៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចង្អុលទៅហ្វូងមនុស្សនៅឯពិធីជប់លៀងពេលយប់នៃការបោះឆ្នោតកាលពីថ្ងៃពុធទី ៦ ខែវិច្ឆិកាឆ្នាំ២០២៤ នៅទីក្រុង West Palm Beach រដ្ឋ Florida។

ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិកលោក Donald Trump ចាប់​ផ្តើម​ពិចារណា​យ៉ាងឆាប់រហ័ស​លើ​ការតែង​តាំង​មុខតំណែង​សំខាន់ៗ​នៅក្នុង​រដ្ឋបាល​សេតវិមាន​ថ្មី​របស់លោក ហើយ​អាច​បញ្ចេញ​ជម្រើស​ឈ្មោះ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

លោក Trump ដែល​ទើប​តែ​ទទួល​បាន​ជ័យជម្នះ​លើ​អនុប្រធានាធិបតី​អ្នកស្រី Kamala Harris ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ថ្ងៃអង្គារ​នោះ បាន​និង​កំពុង​សម្ងំ​ជាមួយ​ក្រុម​ជំនួយការ​នៅ​ឯ​គេហដ្ឋាន​ Mar-a-Lago ក្នុងរដ្ឋ Florida របស់​លោក ដើម្បី​គិត​គូរ​អំពីជម្រើស​របស់​លោក​។

សូម្បី​តែ​មុន​ការបោះឆ្នោត​ក៏​ដោយ ប្រធាន​ក្រុម​ការងារ​ដំណើរការ​ផ្ទេរ​អំណាចលោក Howard Lutnick និងអ្នកស្រី Linda McMahon បាន​ជួបជា​មួយ​បណ្តា​បេក្ខជន​ដែល​មាន​សក្តានុពល​មួយ​ចំនួន​សម្រាប់​ការងារ​កំពូលៗ ទាំង​នៅ​ក្នុង​សេតវិមាន ឬ​សម្រាប់​ដឹកនាំថ្នាក់​ក្រសួង​ និង​ទីភ្នាក់ងារ​ផ្សេងៗទៀត​របស់​រដ្ឋាភិបាល ។

ក្រុម​ជំនួយ​ការ​របស់​លោក Trump ក៏​បាន​រៀប​ចំបញ្ជី​ដ៏វែង​នៃ​បទបញ្ជា​ប្រតិបត្តិ និង​បទបញ្ជា​ប្តូរបទប្បញ្ញត្តិ សម្រាប់​ឲ្យ​លោក​ចុះហត្ថលេខា​នៅ​ថ្ងៃ​ដំបូង​របស់លោក​នៅក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដើម្បី​បញ្ចប់​គោលនយោបាយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​លោក​ប្រធានាធិបតី Joe Biden ក្នុង​រយៈពេល ៤ឆ្នាំ​ចុងក្រោយ​នេះ។

លោក Biden ដែល​បាន​យក​ឈ្នះ​លោក Trump ក្នុង​ការបោះឆ្នោត​ឆ្នាំ២០២០ និងដែលបាន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឡើងវិញ​រហូត​ដល់​ការជជែក​ដេញដោល​ដ៏​មហន្តរាយ​របស់​លោក​ប្រឆាំង​នឹង​លោក Trump ក្នុងខែ​មិថុនា បាន​បង្ខំ​លោក​ឲ្យ​ចេញ​ពី​ការប្រកួតនោះ បាន​សន្យាថា នឹង​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទៅឲ្យ​លោក Trump វិញ។

លោក Biden បាន​អញ្ជើញ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Trump សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​សេតវិមាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ហើយ​បាន​ទូរស័ព្ទ​ទៅ​លោក Trump កាល​ពី​ថ្ងៃពុធ ដើម្បី​អបអរសាទរ​លោក៕

XS
SM
MD
LG