ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ឆ្លង​កូវីដ១៩​នៅ​អាហ្រ្វិក​បាន​កើន​លើស​កន្លះ​លាន​នាក់


រូបឯកសារ៖ សិស្សសាលាទទួលបានការវ៉ាស់កម្តៅនៅសាលារៀនមួយ នៅក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។

ទ្វីប​អាហ្វ្រិក​នៅ​ពេល​នេះ​មាន​ចំនួនអ្នក​កើត​ជំងឺ​កូវីដ១៩​ចំនួន​ជាង​កន្លះ​លាន​នាក់​ហើយ។ នេះបើ​តាម​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​របស់​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង​ CDC របស់​ទ្វីប​អាហ្វ្រិក​ដែល​បាន​រាយការណ៍​តួលេខ​អ្នក​ឆ្លង​ចំនួន​៥០៨.០០០​នាក់ ដោយ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ក្លាយ​ជា​កន្លែង​ផ្ទុះ​រាតត្បាត​ធ្ងន់​ធ្ងរ​ថ្មី​មួយ​ហើយ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃ​ចំនួន​ដល់​ជាង​១០.០០០​នាក់។

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា គេ​មិន​អាច​ដឹង​ចំនួន​អ្នក​ឆ្លង​ពិត​ប្រាកដ​នោះ​ទេ​ក្នុង​ចំណោមប្រជាជន​សរុបចំនួន​១.៣០០​លាន​នាក់ ក្នុង​ប្រទេស​ចំនួន​៥៤ នៃ​ទ្វីប​អាហ្វ្រិក ដោយ​ប្រទេស​ទាំង​នេះ​ខ្វះខាត​នូវ​សមត្ថភាព​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ ហើយ​ប្រព័ន្ធ​សុខាភិបាល​នៅ​អាហ្វ្រិក​ក៏​មាន​ភាព​ទន់​ខ្សោយ។

​នៅ​ជុំវិញ​ពិភពលោក គិត​ត្រឹម​ថ្ងៃ​ពុធ​ វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង​១១,៨លាន​នាក់ ហើយ​ជំងឺ​កូវីដ១៩​បាប​សម្លាប់​មនុស្ស​ចំនួន ៥៤៤.០០០​នាក់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG