ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់​ព្យុះទី​ហ្វុង​មួយ​នឹង​បោក​បក់​លើ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​សៅរ៍


បុរស​ម្នាក់​កំពុង​ជិះ​ម៉ូត​កាត់​តំបន់​ជន់​លិច​ដោយ​សារ​ខ្យល់​ព្យុះ Mangkhut ដែល​បាន​ចាប់​ផ្តើម​បក់​លើ​ទីក្រុង Tuguegarao ខេត្ត Cagayan ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១៤ កញ្ញា ២០១៨។
បុរស​ម្នាក់​កំពុង​ជិះ​ម៉ូត​កាត់​តំបន់​ជន់​លិច​ដោយ​សារ​ខ្យល់​ព្យុះ Mangkhut ដែល​បាន​ចាប់​ផ្តើម​បក់​លើ​ទីក្រុង Tuguegarao ខេត្ត Cagayan ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១៤ កញ្ញា ២០១៨។

ប្រទេស​ហ្វីលីពីន​ កំពុង​ប្រុង​ប្រៀប​សម្រាប់​ការ​មក​ដល់​នៃ​ខ្យល់​ព្យុះ​ទីហ្វុង​ Mangkhut ​ដែល​បាន​ត្រូវ​រំពឹង​ថា ​នឹង​បោក​បក់​លើ​ផ្ទៃ​ដី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ស្អែក​នេះ។

ពួក​អ្នក​ជំនួញ​និង​ក្រុម​អ្នក​ស្រុក​នៅ​លើ​កោះ​ Luzon ​ដែល​មាន​ប្រជា​រាស្ត្រ​រាប់​លាន​នាក់​ បាន​ធ្វើ​ការ​រៀប​ចំ​នៅ​នាទី​ចុង​ក្រោយ​នៅ​ពេល​ដែល​ពួក​អ្នក​ព្យាករណ៍​អាកាស​បាន​ព្រមាន​ថា​ខ្យល់​ព្យុះ​នេះ​មាន​ខ្យល់​ល្បឿន​២៥៥គ.ម.​ក្នុង​មួយ​ម៉ោង។

សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កាក​បាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ហៅ​កាត់​ថា​ IFRC ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ គេ​រំពឹង​ថា​ខ្យល់​ព្យុះ​ទីហ្វុង​ Mangkhut ​នឹង​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​ដំណំ​ដល់​ហេដ្ឋា​រចនាសម្ព័ន្ធ​ កសិកម្ម​ និង​ការ​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​តំបន់​មាន​វិជ្ឈមាត្រ​៩០០​គ.ម.។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​ឲ្យ​ដឹងថា ពួក​អ្នក​ជំនាញ​របស់​អង្គការ​កាកបាទ​ក្រហម​ហ្វីលីពីន​ បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​នានា​ដែល​ទំនង​ត្រូវ​ខ្យល់​ព្យុះ​ទីហ្វុង​ Mangkhut ​បោក​បក់​ពី​លើ​ ដោយ​ប្រុង​ប្រៀប​ស្ទង់​ប៉ាន់​មើល​ការ​ខូច​ខាត​និង​ផ្តល់​ជំនួយ​ជា​បន្ទាន់​នៅ​ពេល​ណា​វា​មាន​សុវត្ថិភាព។​

ប្រទេស​ហ្វីលីពីន​ បាន​ចាប់​ផ្តើម​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ពេល​ដែល​មនុស្ស​ជាង​៤លាន​នាក់​ទៀត​អាច​រង​គ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​នេះ៕

XS
SM
MD
LG