វ៉ាស៊ីនតោន —
ប្រទេសចិនត្រូវគេមើលឃើញថា បានពាក់ព័ន្ធជ្រៅក្នុងរបបខ្មែរក្រហមចាប់ពីទសវត្សរ៍១៩៧០មក ទោះជាភស្តុតាងនានា និងការនិយាយពីរឿងពាក់ព័ន្ធជាមួយចិននេះមិនសូវមានការបង្ហាញ ឬនិយាយច្រើនមានក្តី។ ហើយបើតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញឲ្យដឹងថា ប្រទេសចិនបានផ្តល់ជំនួយជាច្រើន រាប់ទាំងអាវុធ ដល់របបកម្ពុជាប្រជាធិបតេយ្យ។ នេះជាការអះអាងក្នុងសៀវភៅថ្មីមួយឈ្មោះ«Brothers in Arms»ឬហៅថា «បងប្អូនរួមអាវុធ» និងអ្នកនិពន្ធគឺសាស្ត្រាចារ្យអាមេរិកាំង Andrew Mertha។
«ជាមួយនឹងវិសាលភាពបីសំខាន់នៃការផ្តល់ជំនួយគឺជំនួយយោធា ពាណិជ្ជកម្ម ហើយនឹងហេដ្ឋារចនាសម្ព័ន្ធនោះ ជំនួយចិនមានលទ្ធភាពធ្វើឲ្យគោលនយោ បាយកម្ពុជាប្រជាធិបតេយ្យប្រសើរឡើង តាមវិធីដែលទោរទន់ទៅរកក្រុងប៉េកាំង តាមរយៈជំនួញ និងពាណិជ្ជកម្មតែប៉ុណ្ណោះ។ វិស័យពីរទៀត គេបានឃើញថា ផ្តល់ប្រយោជន៍ត្រឡប់ទៅចិនវិញយ៉ាងច្រើន បើទោះជាមានហេតុផលនានាជំទាស់ទាំងស្រុងក្តី»។
លោកបានបន្ថែមថា ការចាប់ផ្តើមសរសេរសៀវភៅនេះដំបូងគឺដោយសារតែលោកបានឃើញសមិទ្ធិផលចិនមួយចំនួន ជាពិសេសព្រលានយន្តហោះយោធាបាក់បែក និងទីបញ្ជាការកងទ័ព ដែលចិនសាងសង់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមិត្តភ័ក្ររបស់លោកបានជូនទៅមើល។
«ចំណុចសំខាន់ជាការណ៍ពិតគឺនិយាយច្រើនអំពីនយោបាយចិនក្នុងនយោបាយកម្ពុជា តែចំណុចសំខាន់នៃសៀវភៅនេះគឺថា ពួកយើងជាបញ្ញវ័ន្តស្រាវជ្រាវបញ្ហាប្រទេសចិន យើងតែងសំឡឹងមើលនយោបាយក្នុងស្រុកចិនដែលជានយោបាយប្រកបដោយការិយាធិបតេយ្យមួយនៃស្ថាប័នមូលដ្ឋានរបស់ចិន ដែលជាទូទៅមិនបានដំណើរការល្អទាល់តែសោះនោះ។ នយោបាយទាំងនោះ វាស្មុគស្មាញ នយោបាយទាំងនោះត្រូវគេប្រើប្រាស់ជានយោបាយ ហើយចិនមានវិធីតិចតួចដែលគេអាចតវ៉ាទៅកាន់ភាគីទី៣ដូចជារចនាសម្ព័ន្ធតុលាការ និងច្បាប់ជាដើម»។
លោក Mertha បានបញ្ជាក់ពីការចាប់ផ្តើមសរសេរសៀវភៅរបស់លោកថា៖
«វាជារឿងធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលដែលថា ចិនពិតជាបានធ្វើអ្វីៗមែន ហើយខ្ញុំចង់ដឹងបន្ថែមទៀតតើមានអ្វីខ្លះ។ ហើយដោយសារតែខ្ញុំឃើញបញ្ហាហើយមិនអាចនិយាយពីបញ្ហានោះបាន។ ដោយសារខ្វះសៀវភៅ និងអត្ថបទព័ត៌មាននៅពេលនោះ ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំចាំបាច់ត្រូវតែស្រាវជ្រាវដោយខ្លួនឯង»។
សៀវភៅ«បងប្អូនរួមអាវុធ»នេះបានសរសេរថា ប្រទេសចិនបានចូលរួមពាក់ព័ន្ធគ្រប់ ទិដ្ឋភាពគ្រប់ថ្នាក់នៃគណបក្សកុម្មុយនីស្តចិនដែលមានអំណាច។ ចាប់ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ចិនបានផ្តល់ជំនួយជាថវិកាចំនួន២លានដុល្លារក្នុងមួយឆ្នាំៗដល់រដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជានិរទេសក្នុងប្រទេសចិន ដែលមានក្រុមខ្មែរក្រហមស្ថិតនៅក្នុងនោះផងដែរ ហើយចិនក៏ផ្តល់ជំនួយជាអាវុធ សម្លៀកបំពាក់ ស្បៀងអាហារ និងជំនួយផ្សេងៗទៀត នៅពេលទំនាក់ទំនងចិន និងវៀតណាមមានការបែកបាក់។
លោកបណ្ឌិត John Ciorciari សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Michigan ផ្នែកគោលនយោបាយសាធារណៈ បានថ្លែងថា ប្រទេសចិនបានជួយគាំទ្រខ្មែរក្រហមដោយផ្ទាល់និងមិនផ្ទាល់ រហូតដល់ទសវត្សរ៍១៩៩០ ក្រោយសម័យអ៊ុនតាក់ តែចិនតែងបដិសេធមិនទទួលស្គាល់ការពាក់ព័ន្ធនឹងការសម្លាប់រង្គាលទេ។
«ប្រទេសចិនមិនចង់ពាក់ព័ន្ធនឹងការកាប់សម្លាប់ក្រោមរបបខ្មែរក្រហមទេ តែចិន ជាការណ៍ពិត បានទទួលស្គាល់ថា ខ្លួនបានផ្តល់ជំនួយដល់របបកម្ពុជាប្រជាធិបតេយ្យ។ តែបានបដិសេធការចូលរួមពាក់ព័ន្ធចំពោះការគាំទ្រដល់គោលនយោបាយដ៏សាហាវឃោរឃៅដែលខ្មែរក្រហមបានអនុវត្ត ហើយដែលបណ្តាលឲ្យមនុស្សយ៉ាងច្រើនស្លាប់នោះ»។
លោកបានអះអាងថា ទោះជាប្រទេសចិនបានបដិសេធមែនពីការដែលខ្លួនមិនបានសម្របសម្រួល ឬជួយដល់ការកាប់សម្លាប់ពលរដ្ឋខ្មែរមែន តែជំនួយរបស់ចិនដែលបន្តគាំទ្រឲ្យប៉ុលពតស្ថិតនៅក្នុងអំណាចគឺមានឥទ្ធិពល។ កាលពីឆ្នាំ២០១០ លោកឯកអគ្គរដ្ឋទូតចិន Zhang Jinfeng ប្រចាំកម្ពុជាត្រូវសៀវភៅ«បងប្អូនរួមអាវុធ»នេះចុះផ្សាយថា លោកអះអាងថា «រដ្ឋាភិបាលចិនមិនធ្លាប់ចូលរួម ឬអន្តរាគមន៍ក្នុងនយោបាយនៃកម្ពុជាប្រជាធិបតេយ្យទេ»។
លោក Mertha បានអះអាងថា ការស្រាវជ្រាវរបស់លោកបានបង្ហាញឲ្យឃើញថា ចិនមានឥទ្ធិលតិចជាងការរំពឹងទុករបស់លោកលើរបបខ្មែរក្រហម ដែលទំនងជាពួកគេមិនបានដឹងច្បាស់អំពីការកាប់សម្លាប់ទេ ដោយសារចិនមិនដាក់លក្ខខណ្ឌចំពោះជំនួយដែលខ្លួនផ្តល់។
«តែទាក់ទងនឹងវិធានការសម្លាប់ពិតប្រាកដ ខ្ញុំគិតថា ចិនប្រហែលជាមានការសង្ស័យខ្លះ ស្របតាមលំនាំនៃការសម្លាប់ដែលបានកើតឡើងនោះ។ ខ្ញុំគិតថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងហ្មត់ចត់ប្រកបដោយជោគជ័យក្នុងការរក្សាការសម្ងាត់ មិនឲ្យប្រទេសចិនដឹងចំពោះអ្វីដែលបានកើតឡើងជាក់លាក់នោះ»។
លោកបន្តថា មានអ្នកជំនាញការចិនមួយចំនួនក្នុងប្រទេសកម្ពុជាក៏មានការប្រឈមមុខនឹងយុទ្ធនាការរបស់មេដឹកនាំចិន ម៉ៅហ្ស៊េទុងផងដែរ ដែលតម្រង់គោលដៅសម្លាប់ក្រុមបញ្ញវ័ន្តនៅចុងទសវត្សរ៍១៩៥០ និង១៩៦០។ ដូច្នេះគេដឹងពិតប្រាកដចំពោះនយោបាយសម្លាប់កើតឡើងយ៉ាងណានោះ ហើយក៏ដឹងដែរ នៅពេលដែលខ្លួនមិនស្ថិតនៅក្នុងភាពពេញនិយមផ្នែកនយោបាយទៀតនោះ គឺប្រាកដជាត្រូវជំនួសដោយនរណាម្នាក់ផ្សេងទៀត។
លោកយុ ឆាំង ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលធ្វើការស្រាវជ្រាវពីរបបប្រល័យពូជសាសន៍នៅកម្ពុជា។ អង្គការរបស់លោកជាអង្គការដែលបានផ្តល់ឯកសារយ៉ាងច្រើនដល់សាលាក្តីកាត់ទោសខ្មែរក្រហម។ លោកបានពន្យល់ពីប្រវត្តិសាស្ត្រនេះដ៏ប្រយ័ត្នប្រយែង។ លោកបានបញ្ជាក់ថា សម័យខ្មែរក្រហមមានប្រទេសចិននេះជាមិត្តជិតស្និទ្ធបំផុតតាំងពីថ្នាក់មជ្ឈឹម។
«យោងតាមឯកសារដែលយើងស្រាវជ្រាវ ហើយឯកសារជាច្រើនដែលយើងផ្តល់ជូនទៅក្រុមបញ្ញវ័នស្រាវជ្រាវ (Scholars) តែអ្នកស្រាវជ្រាវគាត់បានវិភាគផ្សេងៗគ្នាទៅយោងតាមឯកសារជាក់ស្តែង។ ទីប្រឹក្សាចិនគឺមានតាំងពីថ្នាក់កំពូល ថ្នាក់មជ្ឈិម និងថ្នាក់មូលដ្ឋាន។ ថ្នាក់មូលដ្ឋាននិយាយអំពីមន្ត្រីចិន អ្នកឯកទេសចិនបង្វឹក បង្ហាត់ឆ្មាំគុក ហើយចុះផ្ទាល់ទៅសង្កេតការណ៍ចាប់ខ្មាំងរបស់អង្គការទៀត។ ហើយឯកសារទាំងអស់នេះ វាមានសម្បូរណ៍បែប វាមានជារូបថត ហើយសាក្សីក៏មាននៅរស់ជាច្រើនដែលធ្លាប់បម្រើជាទីប្រឹក្សារបស់ចិននៅតាមមូលដ្ឋានហ្នឹងក៏នៅមាននៅរស់ដែរ។ ហើយយើងក៏បានសម្ភាសគាត់ជាច្រើនដែរ រាប់រយ រាប់ពាន់នាក់»។
លោកយុ ឆាំងបានអះអាងថា ចិននៅតែមិនបោះបង់ចោលសម័្ពន្ធមិត្តរបស់ខ្លួន ទេដែលគេអាចមើលឃើញតាមរយៈជំនួយសាងសង់ផ្លូវទៅកាន់តំបន់អតីតខ្មែរក្រហមជាង២០សព្វថ្ងៃ ជាជំនួយរបស់ចិន។
«នេះយើងមិនមែននិយាយជាការចៃដន្យទេ តែប្រទេសចិននៅតែមានគំនិតមួយ មិនព្រមទទួលស្គាល់ថា ខ្លួនបានជួយជ្រោមជ្រែងរបបមួយដែលធ្វើឲ្យស្លាប់មនុស្សរាប់លាននាក់។ តែជាសម្ព័ន្ធមិត្ត ចិននៅតែគិតជាប្រយោលចំពោះសម្ព័ន្ធមិត្តចាស់របស់ខ្លួន។ ហើយសំណួរមួយសួរទៀតថា របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាសត្រូវរបស់ចិន ព្រោះកាលនោះមានវៀតណាមជាអ្នកគ្រប់គ្រង តែតើហេតុដូចម្តេចបានជារដ្ឋាភិបាលចិនអាចធ្វើការជាមួយនឹងរដ្ឋាភិបាលបច្ចុប្បន្ន ដែលជាអតីតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលប្រឆាំងនឹងចិនដាច់ខាតជាទីបំផុតកាលពីទសវត្សរ៍១៩៨០»។
លោកយុ ឆាំងបានអះអាងដែរថា ការដែលចិនអាចធ្វើការបាននេះ ដោយសារចិន សំឡឹងមើលទៅលើទីផ្សារសេដ្ឋកិច្ចអាស៊ាន ហើយកម្ពុជាជាប្រទេសមួយដែលចិនអាចលូកដៃបាន បើសិនជាយើងប្រៀបធៀបទៅនឹងប្រទេសទាំង១០។
លោកបន្តថា ចិនមិនមែនជាប្រទេសគោរពសិទ្ធិមនុស្សទេ ដូច្នេះការស្លាប់មនុស្ស ការធ្វើពលកម្មសម័យខ្មែរក្រហម ប្រហែលជាចិនមិនអាចមើលឃើញ ព្រោះវាជាអ្វីដែលខ្លួនមានទម្លាប់ក្នុងប្រវត្តិបដិវត្តន៍វប្បធម៌ចិនដែលបរាជ័យនោះ។
ទោះជាយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ James Tyner សាស្ត្រាចារ្យផ្នែកភូមិសាស្រ្តពលរដ្ឋនៃសាកលវិទ្យាល័យ Kent State រដ្ឋ Ohio បានថ្លែងថា ប្រទេសចិនមានឥទ្ធិពលខ្លាំងចំពោះរបបកម្ពុជាប្រជាធិបតេយ្យ។
«ប្រាកដណាស់ថា មានមន្ត្រីចិនជាច្រើនអាចដឹងអំពីស្ថានការណ៍មហន្តរាយ ពាសពេញប្រទេស ដូចជាការអត់អាហារដែលរីករាលដាល និងជំងឺផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ ចិនក៏បាននាំចូលផងដែរ យ៉ាងហោចណាស់ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៧ នូវថ្នាំពេទ្យ និងសម្ភារៈផ្គត់ផ្គង់ផ្សេងៗទៅកាន់របបខ្មែរក្រហម។ គេក៏នឹកឃើញដែរចំពោះការហ្វឹកហ្វឺនបុគ្គលិកសុខាភិបាល។ ជារឿងគេក៏អាចនិយាយបានដែរថា មន្ត្រីចិនទាំងនោះទំនងជាដឹងរឿងទាំងឡាយ តែនឹកស្មានថា ខ្មែរក្រហមដោះស្រាយស្ថានការណ៍ទាំងនេះ»។
លោកបានពន្យល់ពីមូលហេតុដែលចិននៅតែជួយដល់ខ្មែរក្រហមនិងជួយដល់ រដ្ឋាភិបាលបច្ចុប្បន្នថា៖
«គោលបំណងរបស់ចិនមានទាំងពីរគឺទាំងការចំណេញផ្នែកនយោបាយនិងសេដ្ឋកិច្ច។ ការគិតរបស់ខ្ញុំលើបញ្ហានេះគឺថា របបកម្ពុជាប្រជាធិបតេយ្យពេលនោះ ហើយនឹងកម្ពុជាបច្ចុប្បន្ននេះបានដើរតួ ជានិច្ចជាកាល ជាកូនអុកក្នុងបញ្ហានយោបាយភូមិសាស្ត្រដ៏ធំក្នុងតំបន់»។
នៅពេលដែលការណ៍ពិតកំពុងតែហើបឡើងបន្តិចម្តងៗ លោក Tyner បានបញ្ជាក់ បន្ថែមថា ស្រូវអង្ករដែលប្រមូលផលបានមិនត្រូវគេផ្តល់ជូនដល់ទៅពលរដ្ឋខ្មែរទេក្នុងសម័យខ្មែរក្រហម តែត្រូវសម្រាំងទុក ដឹកតាមកបាល់ និងរថយន្តទៅកាន់ប្រទេសចិនវិញ ជាថ្នូរនឹងថ្នាំពេទ្យនិងជំនួយចិន។
របបខ្មែរក្រហមបានកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង១លាន៧សែននាក់ ក្នុងចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដោយការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកម្លាំង និងការកាប់សម្លាប់ជាដើម។ តែជនសង្ស័យ៣នាក់ប៉ុណ្ណោះ ទំនងជាប្រឈមមុខនឹងការកាត់ទោស ដែលចាប់ផ្តើម៣ទសវត្សរ៍ក្រោយព្រឹត្តិការណ៍កាប់សម្លាប់កើតឡើង។ហើយប្រទេសដែលពាក់ព័ន្ធនឹងរឿងគាំទ្រខ្មែរក្រហម រួមទាំងចិនផងនោះ មិនស្ថិតនៅក្នុងយុត្តាធិការរបស់សាលាក្តីខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប.ទេ៕