ស៊ុយអែតចូលជាសមាជិកអង្គការអូតង់ជាផ្លូវការ
ប្រទេសស៊ុយអែតបានចូលជាសមាជិកអង្គការអូតង់ (NATO) ជាផ្លូវការកាលពីថ្ងៃទី ៧ ខែមីនា ដែលនេះជាការសម្រេចចិត្តមួយដែលមន្ត្រីស៊ុយអែតថាបណ្តាលមកពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការប្រកាសអំពីការចូលជាសមាជិកនេះបានធ្វើឡើង ស្របពេលដែលអង្គការអូតង់កំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅផ្នែកខាងលើរង្វង់ប៉ូលនៃតំបន់អាកទិកដើម្បីជាការបង្ហាញកម្លាំងនិងសាមគ្គីភាព។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕