ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ហូឡង់​ជា​មេដឹកនាំ​ថ្មី


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ហូឡង់លោក Mark Rutte ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានមួយ នៅទីក្រុងសារ៉ាយ៉េវ៉ូ
ប្រទេសបូស្ន៊ី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ហូឡង់លោក Mark Rutte ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានមួយ នៅទីក្រុងសារ៉ាយ៉េវ៉ូ ប្រទេសបូស្ន៊ី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ប្រទេសសម្ព័ន​អូតង់ បាន​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ហូឡង់លោក Mark Rutte ជា​មេដឹកនាំ​ថ្មី​របស់​អូតង់​កាល​ពី​ថ្ងៃ​ពុធ ពេល​សង្គ្រាម​នៅ​អ៊ុយក្រែន​បន្តនៅ​ជាប់ព្រំដែន​ខ្លួន​ហើយ​ភាព​មិន​ប្រាកដប្រជា​អំពី​ឥរិយាបទ​ក្នុង​ពេល​អនាគត​របស់​សហរដ្ឋ​អាមេរិក ចំពោះ​សម្ព័ន​ភាព​នេះ នៅ​តែ​មាន។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

ការ​តែងតាំង​លោក Rutte ក្លាយ​ជា​ផ្លូវការ ក្រោយ​ពី​គូប្រជែង​តែ​ម្នាក់គត់​សម្រាប់​តំណែង​នេះ គឺ​ប្រធានាធិបតី​រ៉ូម៉ានី លោក Klaus Iohannis បាន​ប្រកាស​ដក​ខ្លួន​ពី​ការប្រកួត​កាលពី​សប្តាហ៍​មុន ដោយសារ​ខ្វះ​ការ​គាំទ្រ។

លោក Rutte នឹង​ចូលកាន់​តំណែង​ជា​អគ្គលេខាធិការ​ចាប់​ពីថ្ងៃ​ទី​១​ខែ​តុលា​ឆ្នាំ​២០២៤​ទៅ។

ក្រោយ​ពី​ប្រកាស​ចំណាប់អារម្មណ៍​របស់​ខ្លួន​ចំពោះ​តំណែង​នេះ​កាល​ពី​ឆ្នាំ​មុន លោក Rutte ទទួល​បាន​ការ​គាំទ្រ​តាំង​ពី​ដើម​ទី​ទៅ​ពី​ប្រទេស​ជា​សមាជិក​សំខាន់ៗ​របស់​សម្ព័ន្ធ​អូតង់ ​រួម​ទាំង​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង​និង​អាល្លឺម៉ង់​ផងដែរ។

ប្រទេស​ជា​សមាជិក​ផ្សេង​ទៀត​រួញរា​ក្នុង​ចិត្ត​ជាពិសេស​ប្រទេស​អឺរ៉ុប​ខាង​កើត​ ដែល​លើក​ហេតុ​ផល​ថា ​តំណែង​នេះ​គួរ​តែ​បាន​ទៅ​នរណា​ម្នាក់​មក​ពី​តំបន់​របស់​ខ្លួន​ជា​លើកដំបូង។

តែ​ទី​បំផុត ប្រទេស​ទាំង​នេះ ក៏​គាំទ្រលោក Rutte ដែល​ជាអ្នករិះគន់​ឥតសំចៃ​មាត់​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ជា​សម្ព័ន្ធ​មិត្ត​ដែល​អាច​ទុកចិត្ត​បាន​របស់​អ៊ុយក្រែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG