នាយឧត្តមសេនីយ៍ចូលនិវត្តន៍លើកឡើងថា បេសកកម្មរបស់អ៊ីស្រាអែលក្នុងការកម្ចាត់ក្រុមហាម៉ាស់«ស្ទើរតែមិនអាចទៅរួច»
ខណៈដែលប្រទេសអ៊ីស្រាអែលបន្ដពង្រីកប្រតិបត្តិការយោធារបស់ខ្លួនក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិកនៅតែអំពាវនាវម្ដងហើយម្ដងទៀតឱ្យការពារជីវិតមនុស្សគ្មានកំហុស។ ដោយឡែក អ្នកជំនាញខាងយោធាម្នាក់បានព្រមានថា បេសកកម្មរបស់រដ្ឋាភិបាលក្រុង Tel Aviv ក្នុងការកម្ចាត់ក្រុមហាម៉ាស់នោះស្ទើរតែមិនអាចទៅរួចទេ។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕