បេសកជនអាកាសធាតុអាមេរិកលោក John Kerry បើកការពិភាក្សាឡើងវិញជាមួយចិន
បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាកាសធាតុ លោក John Kerry និងក្រុមការងាររបស់លោក បានជួបប្រជុំជាមួយសមភាគីរបស់ពួកគេក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិនកាលពីពេលថ្មីៗនេះ។ អ្នកយកព័ត៌មានរបស់វីអូអេអ្នកស្រី Laurel Bowman រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា កិច្ចប្រជុំទាំងនោះមានរយៈពេលខ្លីដោយផ្តោតលើបញ្ហាជាក់ស្តែង និងធ្វើឱ្យមានទស្សនៈចម្រុះ ពីអ្នកតាមដានជិតដិតលើជំនួបប្រជុំអាកាសធាតុនេះ។ អ្នកស្រី ហុង ចិន្តា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖