Hello VOA៖ អ្នកតស៊ូមតិអំពាវនាវឲ្យអ្នកជំនួញចូលរួមថែរក្សាទ្រព្យសម្បត្តិធនធានធម្មជាតិ
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា ថ្លែងថា សម្បត្តិទ្រព្យសាធារណៈរបស់រដ្ឋ បានក្លាយជាគោលដៅនៃការរកស៊ីរបស់អ្នកមានលុយ និងអំណាច ដែលចង់បានជាប្រយោជន៍របស់ខ្លួន។ នៅក្នុងកម្មវិធី Hello VOA លោកបានអំពាវនាវឲ្យអ្នកជំនួញចូលរួមថែរក្សាទ្រព្យសម្បត្តិធនធានធម្មជាតិ ដើម្បីទុកឲ្យប្រជាពលរដ្ឋទូទៅអាចអាស្រ័យផលបាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៣ កក្កដា ២០២៣)