ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សកម្មជន​ថា «ខ្ញុំ​មិន​ដែល​បារម្ភ​ទេ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ជាប់​គុក​ទេ»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ អះអាង​ថា ​រូប​លោក​ផ្ទាល់​ក្នុង​នាម​ជា​សកម្មជន​​ ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា ដើម្បី​ធានា​ថា​អ្វី​ដែល​ពួកគេ​តវ៉ា​ទាមទារ គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់។ ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA សកម្មជន​រូបនេះ​បាន​លើកឡើង​បន្ថែម​ថា ​ខណៈ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​តស៊ូ​មតិ​និង​តវ៉ា​ជា​សាធារណៈ​នៅ​កម្ពុជា​កំពុង​បន្ត​កើត​មាន​ឡើង​ ជាពិសេស​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៧ ឈាន​មក​ដល់ លោក កើត​ សារ៉ាយ ​មិន​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​សាជា​ថ្មី​ឡើយ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ លោក​ចង់​ជាប់​ពន្ធនាគារ​នោះ​ទេ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ មិថុនា ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG