ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ​ការ​សហការ​ជា​វិជ្ជមានរ​វាង​ស្រ្តី​និង​បុរស​ធ្វើ​ឱ្យ​ការងារ​កាន់​តែ​ទទួល​​លទ្ធផល​ល្អ​ប្រសើរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ស្រី​ ម៉ម​ ដាត្ថាលីណែត​ ជា​ស្ថាបនិក ​Cam​ Book ​Club​ និង​ជា​អនុ​ប្រធាន​ទទួល​បន្ទុក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ​ថា ​ការ​គិត​របស់​បុរស​ ខុស​គ្នា​ពី​ការ​គិត​របស់​ស្រ្តី។ ដូច្នេះ​នៅ​គ្រប់​ស្ថាប័ន ការ​ចូលរួម​សហការ​ជា​វិជ្ជមាន​របស់​ស្រ្តី​ជាមួយ​នឹង​បុរស​ មិនថា​លើ​កិច្ចការ​អ្វី​ក៏ដោយ​ ពិតជា​អាចនាំ​នូវ​លទ្ធ​ផល​ការងារ​ដែល​ទទួល​បាន​មាន​តុល្យភាព និង​គុណភាព​ប្រសើរ។ អ្នក​ស្រី​បាន​បន្ថែម​ថា​ ចំណេះដឹង ​បទ​ពិសោធន៍​ ទំនាក់​ទំនង​ ការ​តាំង​ចិត្ត​ខ្ពស់​ កុំ​ខ្លាច​នឿយ​ហ៊ត់ ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​ជា​កត្តា​សំខាន់​ដែល​ស្រ្តី​គួរ​តែ​អភិវឌ្ឍន៍​ខ្លួន​បន្ថែម ដើម្បី​ទទួល​បាន​ការ​ដឹកនាំ​ក្នុង​ស្ថាប័ន​និង​តួនាទី​របស់​ខ្លួន៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ៥ មិថុនា ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG