ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ដំណើរ​ស្វែងរក​ទេពកោសល្យ​ផ្ទាល់​ខ្លួន ដោយ​មិន​ផ្តោត​តែ​លើ​ពិការភាព


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី​ អាន​ ស៊ីណែត ជាកីឡាការិ​នី និង​​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បាល់​បោះ​ជិះ​រទេះ​ជនពិការកម្ពុជា។ អ្នកស្រី​បាន​ថ្លែង​ផ្តាំទៅ​ដល់​អ្នក​មាន​ពិការ​ភាព​ផ្សេងទៀត ឲ្យ​តាំងចិត្ត​មុតមាំ​ និង​ឲ្យ​ច្បាស់លាស់​លើអ្វី​ដែល​ខ្លួនធ្វើ ហើយ​ខំប្រឹង​​ធ្វើឲ្យ​អស់​លទ្ធភាព​ក្នុងការ​​ជម្នះ​អស់​រាល់​ឧបសគ្គ។ អ្នកស្រី​ ស៊ីណែត ដែល​ពីមុន​មក​ធ្លាប់​ជា​អ្នកកាត់ដេរ ​ បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​កីឡាការិនី​ឆ្នើម​ក្នុងក្រុម​ជម្រើស​​ជាតិ​លេង​បាល់​បោះ​ជិះរទេះ​ជនពិការ​កម្ពុជា។ ​អ្នកស្រី​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ Hello VOA ស្ត្រី​និងភាព​ជា​អ្នក​ដឹកនាំ​ថា ការ​ផ្តល់​កម្លាំងចិត្ត ការ​ផ្តល់​យោបល់​ល្អៗ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ មិន​ថា​រវាង​អ្នកមាន​ពិការភាព ឬ​អ្នក​​គ្មាន​ពិការភាព​ មាន​​សារៈសំខាន់​ខ្លាំង​​ដើម្បី​គាំទ្រ​ដល់​ជនពិការ​ក្នុង​ការ​ស្វែងរក​និង​កសាង​ទេពកោសល្យ​របស់​ខ្លួន៕ (ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ០២ មករា ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG