លោក Zelenskyy ថ្លែងដឹងគុណជំនួយអាមេរិកនៅរដ្ឋសភាសហរដ្ឋអាមេរិក
ខណៈទៅបំពេញទស្សនកិច្ចក្នុងសម័យសង្រ្គាមនៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថាការគាំទ្ររបស់សហរដ្ឋអាមេរិកសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការវាយបកទៅលើប្រទេសរុស្ស៊ី ហើយបានថ្លែងអំណរគុណដល់សមាជិកសភា និងពលរដ្ឋអាមេរិកាំងទូទៅ សម្រាប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចរាប់សិបពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។