ពលរដ្ឋនីហ្សេរីយ៉ាប្រញាប់ទិញប្រាក់ដុល្លារទុក មុនផុតកាលបរិច្ឆេទកំណត់សម្រាប់ក្រដាសប្រាក់ចាស់ៗក្នុងស្រុក
គម្រោងរបស់ប្រទេសនីហ្សេរីយ៉ាក្នុងការប្តូរបូរិយប័ណ្ណណៃរ៉ា (Naira) របស់ខ្លួនមកប្រើក្រដាសប្រាក់ថ្មី ដើម្បីបន្ថយលុយសុទ្ធច្រើនលើសលុបនិងដើម្បីដោះស្រាយបញ្ហាក្រដាសប្រាក់ ក្លែងក្លាយ អតិផរណា និងឧក្រិដ្ឋកម្ម បានធ្វើឱ្យមានការប្រញាប់ទិញប្រាក់ដុល្លារទុក។ ក្រុមអ្នកវិភាគនិយាយថា ពេលវេលានៃការប្តូរនេះ ដែលធ្វើឡើងមុនការបោះឆ្នោតនៅខែកុម្ភៈ និងខណៈសេដ្ឋកិច្ចកំពុងត្រដាបត្រដួសផង អាចធ្វើឲ្យខ្សោយដល់ទំនុកចិត្តលើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅទ្វីបអាហ្វ្រិកនេះ។ លោក Timothy Obiezu រាយការណ៍រឿងនេះឱ្យវីអូអេ ពីទីក្រុងអាប៊ូហ្សា ប្រទេស នីហ្សេរីយ៉ា។ លោក សាយ មុន្នី ប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ
-
២៦ វិច្ឆិកា ២០២៤
កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន