Hello VOA សំឡេងជំនាន់ថ្មី៖ សិល្បៈអាចជួយកាត់បន្ថយបញ្ហាផ្លូវចិត្ត
បញ្ហាផ្លូវចិត្តនៅតែជាប្រធានបទដែលត្រូវបានប្រជាពលរដ្ឋ ជាពិសេសយុវជនយកមកជជែក និងស្វែងយល់បន្ថែម បន្ទាប់ពីមានមនុស្សមួយចំនួនត្រូវបានអ្នកជំនាញអះអាង ថា កំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ហើយឈានដល់ការធ្វើអត្តឃាតជាដើម។ ថ្មីៗនេះ អ្នកជំនាញមួយចំនួនបានប្រើប្រាស់សិល្បៈធ្វើជាវិធីមួយក្នុងការព្យាបាលផ្លូវចិត្ត។ កញ្ញា រី មុនីសុវណ្ណយ៉ា ស្ថាបនិកនិងជាប្រធានគម្រោងសិល្បៈនិងសុខភាពផ្លូវចិត្ត ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា សិល្បៈអាចជួយកាត់បន្ថយបញ្ហាផ្លូវចិត្តសម្រាប់អ្នកមានវិបត្តិផ្លូវចិត្តកម្រិតស្រាល៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១៤ វិច្ឆិកា ២០២២)