ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អំពើ​ពុក​រលួយ​ជា​កត្តា​ចម្បង​នាំ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​គោល​ដៅ​នៃ​ការ​ជួញ​ដូរ​មនុស្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​គោល​ដៅ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​បន្ទាប់​ពី​មាន​ការ​កើន​ឡើង​នៃ​លំហូរ​ជនជាតិ​ចិន​ មក​វិនិយោគ​ក្នុង​ប្រទេស។ អ្នក​ស្រី ធីតា​ វីន ​បាន​ជួបសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក ​មឿន ​តុលា​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព ​ការងារ ​និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា ​សង់​ត្រាល់​ ជុំ​វិញ​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​កម្ពុជា។ លោក ​មឿន ​តុលា ​បាន​ឱ្យ​ដឹង​ថា ​ការ​កើន​ឡើង​នូវ​ការ​ជួញ​ដូរ​មនុស្ស ​និង​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយផ្នែកដោយ​សារ​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ធូរ​រលុង​ ហើយ​ចំណាត់​ការ​ធ្វើ​ឡើង​តាម​ការ​​បញ្ជា​ពី​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG