Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យថាមពល
កញ្ញា ពេជ្រ រតនា អ្នកគ្រប់គ្រងកម្មវិធីនៃក្រុមហ៊ុន 500 Global បានថ្លែងថា ធនធានមនុស្សនៅក្នុងវិស័យថាមពលស្អាតនៅប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ ជាពិសេសគឺស្រ្តី បើទោះបីជាវិស័យនេះមានសារៈសំខាន់ក៏ដោយ។ យោងតាមបទពិសោធន៍របស់កញ្ញា រតនា មុខវិជ្ជានេះមិនសូវត្រូវបានគេចាប់អារម្មណ៍ទេ ហើយអ្នកដែលបញ្ចប់ការសិក្សាមុខវិជ្ជានេះពិបាករកការងារធ្វើ។ កញ្ញាបានបញ្ជាក់ថាវិស័យថាមពលស្អាតនេះមានសារៈសំខាន់ និងមានសក្ដានុពលយ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២)