មូលហេតុដែលលោក Boris Johnson ត្រូវចុះចេញពីតំណែងនិងអនាគតជំនួយដល់អ៊ុយក្រែន
កាលពីថ្ងៃទី៧ខែកក្កដាលោក Boris Johnson បានប្រកាសលាលែងពីនាយករដ្ឋមន្ត្រីអង់គ្លេសដោយបើកផ្លូវឲ្យមានការប្រកួតប្រជែងជ្រើសរើសអ្នកដឹកនាំថ្មីសម្រាប់ប្រទេសអង់គ្លេសនិងគណបក្សអភិរក្សនិយមរបស់លោក។ យ៉ាងហោចណាស់មានមូលហេតុចំនួន៥ធំៗដែលបានធ្វើឲ្យលោក Johnson បាត់បង់ការគាំទ្រនៅក្នុងបក្ស។ លោកម៉ែន គឹមសេងនៃវីអូអេដកស្រង់ពីមូលហេតុទាំងនោះសម្រាប់កម្មវិធី«ប្រភពច្បាស់ការណ៍»(Primary Sources) និងអនាគតជំនួយរបស់អង់គ្លេសចំពោះសង្គ្រាមនៅអ៊ុយក្រែនជាទីដែលលោកនាយករដ្ឋមន្ត្រីរូបនេះមានប្រជាប្រិយភាពខ្លាំង៕